Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញផែនការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់​សុវត្ថិភាព សុខភាពការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​សូចនាករ​កម្រិត​យុទ្ធសាស្ត្រ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ ការ​អភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​គូស​បញ្ជាក់​ថា សូចនាករ​កម្រិត​យុទ្ធសាស្ត្រ​ទាំងនេះ គឺជា​កិច្ច​ការងារ​អាទិភាព​មួយ​យ៉ាង​សំខាន់​ដែល​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្ត ជាពិសេស​វា​បាន​រំលេច​នៅ​ក្នុង​មុំ​ទី ១ ស្ដីពី​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ នៃ​បញ្ចកោណ​ទី ៣ ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការងារ ក្នុង «យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១» របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នេះ។

លោក​ពន្យល់​ថា ផែនការ​យុទ្ធសាស្ត្រ​ទាំងនោះ​មាន​ដូចជា នៅ​ក្នុង​អាណត្តិ​នេះ ក្រសួង​ការងារ នឹង​បន្ត​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​អភិវឌ្ឍន៍​ក្របខណ្ឌ​គតិយុត្តិ​ស្រប​តាម​ការ​ប្រែប្រួល នៃ​លក្ខខណ្ឌ​ការងារ និង​ការ​លេច​ឡើង នៃ​ប្រភេទ​ការងារ​ថ្មីៗ ស្រប​តាម​ការវិវត្តន៍ នៃ​ពិភព​ការងារ បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ តាមរយៈ​ការ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សហគ្រាស គ្រឹះស្ថាន ដែល​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ការ​លើក​កម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​ធានា​ថា លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​អនុវត្ត​ដោយ​អនុលោម​តាម​បទដ្ឋាន​ការងារ​អន្តរជាតិ និង​គោលនយោបាយ​ពាណិជ្ជកម្ម​ផ្សារភ្ជាប់​នឹង​លក្ខខណ្ឌ​ការងារ។

លោក​បន្ត​ថា ដូចនេះ ក្រសួង​ការងារ នឹង​បន្ត​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ ការ​ពង្រឹង​យន្តការ​ស្ថាប័ន និង​តួ​អង្គការ​ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ ក្នុង​ការ​ពិភាក្សា​កំណត់​ប្រាក់ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​កម្មករ-និយោជិត ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច ការ​លើក​កម្ពស់​សុខដុមនីយកម្ម នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ តាមរយៈ​ការ​អនុវត្ត​សិទ្ធិ និង​តួនាទី​របស់​អង្គការ​វិជ្ជាជីវៈ​ប្រកប​ដោយ​ភាព​ស្មោះត្រង់ សុចរិត ស្អាតស្អំ និង​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ភាព​ឆាប់រហ័ស នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​ប្រែក្លាយ​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ។

លោក​បាន​គូស​បញ្ជាក់​បន្ថែម​ថា សូចនាករ​កម្រិត​យុទ្ធសាស្ត្រ ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ រួមមាន ៖ ទី១.អត្រា​សហគ្រាស គ្រឹះស្ថាន ដែល​អនុលោម​តាមច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​កើន​ឡើង ដើម្បី​ប្រែក្លាយ“​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” និង​ធានា​បាន​នូវ​អាជីវកម្ម​ប្រកប​ដោយ​ទំនួល​ខុសត្រូវ និង​ការ​ប្រើប្រាស់​ពលកម្ម​ស្អាតស្អំ។ ទី២.រាល់​ករណី​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ ត្រូវ​បាន​អន្តរាគមន៍ និង​ចាត់​វិធានការ​តាម​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​មិន​មាន​ការ​លើកលែង ក្នុង​រយៈពេល ២៤ ម៉ោង។ ទី៣.ចំនួន​កម្មករ-និយោជិត ទទួល​រង​គ្រោះថ្នាក់​ការងារ​ក្នុង​ចំណោម​កម្មករ-និយោជិត មាន​ការ​ថយ​ចុះ​យ៉ាងតិច ១០% ក្នុង​មួយ​ឆ្នាំ។ ទី៤. អត្រា​វិវាទ​ការងារ ឬ​ការ​ស្រាយ​បំភ្លឺ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដែល​ប្ដឹង ឬ ស្នើ​សុំ​មក​ក្រសួង​ជា​ស្ថាប័ន​ដំបូង កើន​ឡើង ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​របស់​កម្មករ-និយោជិត និយោជក និង​ភាគី​ពាក់ព័ន្ធ។ ទី៥.អត្រា នៃ​សំណើ ឬ បណ្ដឹង​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ត្រូវ​បាន​ដោះស្រាយ​ទាន់​ពេលវេលា កើនឡើង ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​កម្ពុជា ជា​ប្រទេស​ដែល​គោរព​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល។

ទន្ទឹម​នេះ លោក​បញ្ជាក់​ថា សូចនាករ​កម្រិត​យុទ្ធសាស្ត្រ​ទាំងនេះ ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​របស់​កម្មករ-និយោជិត នៅ​ក្នុង​រោងចក្រ សហគ្រាស និង​លុបបំបាត់​ពលកម្ម​កុមារ និង​វិវាទ​ការងារ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម