ព័ត៌មានជាតិ
បង្ក្រាបទីតាំងស្តុបធ្នង់នៅស្រុកអង្គរជុំ ខេត្តសៀមរាប ដែលលោតឆ័ត្រពីស្រុកអង្លង់វែង
កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះបង្ក្រាបករណីស្តុបឈើធ្នង់អារ (ប្រណិត) ល្មើសច្បាប់មួយកន្លែង និងរឹបអូសឈើបាន១គោយន្តកន្ត្រៃ។ តែករណីនេះត្រូវក្រុមឈ្មួញរំដោះឈើចេញអស់មួយចំនួន ដោយសារសមត្ថកិច្ចមកយឺត។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅ១៤និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកសារព័ត៌មានមួយក្រុមបានប្រទះឃើញទីតាំងស្តុបឈើធ្នង់អាររួចប្រមាណជាជិត៥ម៉ែត្រគូបដែលក្រុមឈ្មួញដឹកតាមរថយន្តកាមរី៩៥កែច្នៃ យកស្តុបទុកនៅទីតាំងខាងលើ រួចគេដឹកយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។

ប្រភពបន្តថា ក្រុមឈ្មួញជាច្រើននាក់បានសម្រុកដឹកឈើប្រណិតចេញតាមផ្លូវថ្មីពីស្រុកអន្លង់វែង ឆ្ពោះមកស្រុកវ៉ារិន រួចដឹកយកមកចែកចាយនៅស្រុកក្រឡាញ់ និងស្រុកពួក។ ប្រភពបន្ថែមថា បន្ទាប់ពីបានប្រទះឃើញការដឹកជញ្ជូនឈើ ក្រុមអ្នកកាសែតក៏បានរាយការណ៍ទៅកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនគេចអស់មួយចំនួនធំ។ ទើបនៅរសៀលថ្ងៃទី២០ ខែឆ្នាំដដែល ក៏ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើពួកនិងសង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ ដឹកនាំដោយលោក ស៊ុំ ធន់សុវទ្ធរិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ បានចុះបង្រ្កាបទីតាំង សន្និធិ ឈើអារ ប្រណិត ធ្នង់ មួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតិស្ថិតនៅទីតាំងនោះតែម្តង។

បើតាមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា ឈើធ្នង់ដែលបង្ក្រាបបាននោះមានចំនួន១១២ដុំ ស្មើ០,៧២០ម៉ែត្រគូប ហើយត្រូវបានដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃក្រឡាញ់ដែលមានទីតាំងនៅស្រុកពួក ដើម្បីរង់ចាំដោះស្រាយតាមផ្លុវច្បាប់។

គេសង្គេតឃើញថា សកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តសៀមរាប កំពុងមានភាពផុសផុលឡើងវិញគួរឲ្យព្រួយបារម្ម។ ដូច្នេះគេសង្ឃឹមថា ថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រសួងសាម៉ី នឹងមានវិធានការដើម្បីឱ្យព្រៃឈើនៅគង់វង្ស៕
អត្ថបទ៖ កុសល
សូមអានព័ត៌មានពាក់ពន្ធ៖ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រគល់ឲ្យមេព្រៃថែរក្សាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


