Connect with us

ព័ត៌មានជាតិ

កម្ពុជា ចូលរួម ការសិក្សាស្រាវជ្រាវអំពីការជួញដូរសរីរាង្គមនុស្សនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក

បានផុស

នៅ

ដោយទទួលការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែមេសា នេះ បានអញ្ជើញចូលរួមផ្ដល់កិច្ចសម្ភាសន៍ជាមួយ លោកស្រីបណ្ឌិត Sylwia Gawronska តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ស្ដីពី ការសិក្សាស្រាវជ្រាវអំពីការជួញដូរសរីរាង្គមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដើម្បីធ្វើជារបាយការណ៍ស្រាវជ្រាវសង្ខេប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឱសថការីរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ លោកស្រីបណ្ឌិត ក្នុងការអញ្ជើញមកធ្វើកិច្ចសម្ភាសន៍ដោយផ្ទាល់នៅប្រទេសកម្ពុជា ហើយក៏បានលើកឡើងពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហការ ក៏ដូចជាពង្រឹងលើការឆ្លើយតបថ្នាក់ជាតិ និងថ្នាក់តំបន់ចំពោះការជួញដូរមនុស្ស ពាក់ព័ន្ធនឹងការជួញដូរសរីរាង្គ។

គោលបំណង នៃកិច្ចសម្ភាសន៍គឺ ដើម្បីប្រមូលទិន្នន័យគុណភាពទាក់ទងនឹងនិន្នាការ នៃការជួញដូរមនុស្សពាក់ព័ន្ធនឹងការជួញដូរសរីរាង្គមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយព័ត៌មានដទៃផ្សេងទៀត ដូចជាក្របខណ្ឌច្បាប់ ស្ដីពី ការផ្សាំសរីរាង្គមនុស្ស ការឆ្លើយតបផ្នែកច្បាប់។

លោកស្រីបណ្ឌិត តំណាងពីការិយាល័យ UNODC បានថ្លែងនូវអំណរគុណ និងទទួលយកនូវប្រសាសន៍ លោកស្រីឱសថការី ដែលបានដាក់ជូនដល់កម្រិតជាតិ និងតំបន់ដើម្បីឱ្យការឆ្លើយតបចំពោះការជួញដូរមនុស្សក្នុងគោលបំណងជួញដូរសរីរាង្គ មានភាពប្រសើរឡើង។

គួរបញ្ជាក់ថា កិច្ចសម្ភាសន៍ក៏មានការចូលរួមពី លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ អគ្គនាយករងបច្ចេកទេសសុខាភិបាល វេជ្ជបណ្ឌិត សុខ ស្រ៊ុន ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ លោក ទុយ សារិន អនុប្រធាននាយកដ្ឋាននីតិកម្ម និងមន្រ្តីជំនាញ ពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ២រូបទៀត។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម