Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ ក្រើនរំលឹកយុវជនឱ្យលេងល្បែង និងរាំប្រជាប្រិយខ្មែរឱ្យបានច្រើន

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សិស្សានុសិស្ស និងយុវជនឱ្យ លេងល្បែងប្រជាប្រិយ និងរាំចង្វាក់ប្រជាប្រិយខ្មែរដូចជារាំវង់ រាំក្បាច់ របាំត្រុដិ ខ្មែរឱ្យបានច្រើនកុះករ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរឱ្យបានគង់វង្ស។

លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅ រសៀល ថ្ងៃទី៨ ខែមេសា នេះថា ការចូលរួមល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម ជាការចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ក៏ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន។

លោកស្រីបានក្រើនរំលឹកដល់សិស្សានុសិស្ស និងយុវជន មិនត្រូវលេងរាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាប ម្សៅ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកស្រី ឃួន វិច្ឆិកា បានជូនពរដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ សូមមានសុខភាពល្អ សម្រេចបាននូវផែនការក្នុងឆ្នាំថ្មី និងធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៤ នេះនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ដោយសង្ក្រាន្តនឹងចូលនៅវេលោម៉ោង ១០ និង ២៤នាទីយប់ ថ្ងៃទី១៣ ខែមេសា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម