Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ចាប់ផ្ដើមដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ក្រោយដំណើរការកំណែបានបញ្ចប់

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់ផ្ដើម​ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ក្រោយ​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ត្រូវ​បាន​បញ្ចប់​រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ក្រសួង​បាន​ចាប់ផ្តើម​ដំណើរការ ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២៥ និង​ដំណើរការ​បោះពុម្ព​លទ្ធផល​ប្រឡង ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៥ និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃទី ២០ កញ្ញា ខាងមុខនេះ បន្ទាប់ពី​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ដែល​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី ៣១ សីហា រហូតដល់​ថ្ងៃទី ៦ ខែ​កញ្ញា ឆ្នាំ ២០២៥ បាន​បញ្ចប់​ដោយ​ជោគជ័យ​តាម​ផែនការ​គ្រោងទុក។

គួរ​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​ ២០២៥​ នេះ ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​បាក់ឌុប​សរុប ១៤៦,៧២០ នាក់ ស្រី ៨១,៤៤២ នាក់ ក្នុងនោះ​ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ៤០,៦៧៨ នាក់ (​ស្រី ២៤,៥១៩ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១០៦,០៤២ នាក់ (​ស្រី ៥៦,៩២៣ នាក់​)​។ មណ្ឌល​ប្រឡង​សរុប ២៤១ មណ្ឌល ត្រូវជា ៥,៩២៤ បន្ទប់ ក្នុង​នោះ​ ថ្នាក់​វិទ្យាសាស្ត្រ ៧២ មណ្ឌល ត្រូវជា ១,៦៥៥ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១៦៩ មណ្ឌល ត្រូវជា ៤,២៦៩ បន្ទប់ និង​គណៈមេប្រយោគ​ទូទាំង​ប្រទេស និង​គណៈកម្មការ​នានា នៅ​ក្នុង​ដំណើរការ​សំណេរ​សរុប ៣១,២០៣ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម