ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ លើកទឹកចិត្តដល់សិស្សថ្នាក់ទី ៩ និង ទី ១២ ខិតខំរៀន ដើម្បីត្រៀមចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នាខែមេសាខាងមុខ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ត្រូវខិតខំរៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីជាប់ជាសិស្សពូកែប្រចាំសាលា មានឱកាសចូលរួមសិស្សពូកែទូទាំងប្រទេស ដែលនឹងប្រព្រឹត្តិទៅនៅខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។

ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ៤ កុម្ភៈ នេះ លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នេះ នឹងចាប់ផ្តើមដំណើរការចាប់ពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ហើយដំណើរការប្រឡងនឹងប្រព្រឹត្តិទៅដូចឆ្នាំមុនៗ ដែរ ដោយគ្រោងនឹងបញ្ចប់ និងប្រកាសលទ្ធផលនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។

លោកស្រីបានបន្តថា ដំណើរការ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសលើកចុងក្រោយនេះ បានរៀបចំនៅរាជធានីភ្នំពេញ។ ដោយឡែក សម្រាប់ទីតាំងមណ្ឌលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងជូនដំណឹងពេលក្រោយ។ ចំពោះខេត្តដែលបញ្ជូនសិស្សពូកែមកចូលរួមប្រឡងទូទាំងប្រទេស គឺអាស្រ័យទៅតាមសមាមាត្រចំនួនសិស្សជាក់ស្តែងតាមខេត្តនីមួយៗ ដែលមានន័យថា អាចចន្លោះពី ១ ទៅ ៤ នាក់ ក្នុង ១ មុខវិជ្ជា។

លោកស្រីបានបន្តទៀតថា សម្រាប់ឆ្នាំនេះ ក្រសួង នឹងជ្រើសរើសយកបេក្ខជនជ័យលាភីចំនួន ៥ នាក់ ក្នុង ១ មុខវិជ្ជា ដោយបេក្ខជនទទួលបានជ័យលាភី នឹងទទួលបានមេដាយ ១ គ្រឿង ចាប់ពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ វិញ្ញាបនបត្រសិស្សពូកែ ១ ច្បាប់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់នីមួយៗ។

បើតាម ក្រសួងអប់រំ ថា ចំពោះប្រាក់រង្វាន់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភីអាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។

គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ ២០២៥ ក្រសួងអប់រំ បានរៀបចំចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


