ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសទទួលចុះឈ្មោះសិស្សចូលរៀនឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី ១៥ តុលា តទៅ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសចាប់ផ្ដើមទទួលពាក្យចុះឈ្មោះសិស្សានុសិស្សដែលមានអាយុចាប់ពី ៦ ឆ្នាំ ចូលរៀនឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ តទៅ ខណៈការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ តុលា នេះថា ការចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មីតាមការគ្រោងក្នុងសេចក្តីណែនាំ គឺ ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ តទៅ ហើយក្រសួង នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខ។


លោកស្រីបានបន្តថា «សាលាលិចទឹកដោយសារទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនដូចជា រតនគីរី ស្ទឹងត្រែង និងខេត្តផ្សេងៗ ទៀត នឹងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះចូលរៀន និងសិក្សាឆ្នាំថ្មីរបស់សិស្សនោះទេ ព្រោះថាជាទូទៅ ខែវិច្ឆិកា គឺអស់ទឹកជំនន់ទន្លេហើយ ក៏ជិតផុតរដូវភ្លៀងដែរ។ ដូច្នេះ ក្រសួង រំពឹងទុកថា ដំណើរការចូលរៀន នឹងអាចប្រព្រឹត្តទៅបានដោយប្រក្រតី»។

ពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មីខាងមុខនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ក្រសួងគ្រោងបើកបវេសនកាលឆ្នាំថ្មីនៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដល់វីរកងទ័ពជួរមុខ។

លោកឧបនាយករដ្ឋមន្ត្រី ប៉ាន់ស្មានថា សាលារៀនជាប់ព្រំដែនដែលរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីសំណាកភាគីថៃប្រហែលជាមិនអាចបើកដំណើរការបានទេ ដោយសារទីតាំងសាលាទាំងនោះមានគ្រាប់មិនទាន់ផ្ទុះ និងអំបែងគ្រាប់ដែលថៃបានបាញ់ទាមទារឱ្យមន្ត្រីជំនាញស៊ីម៉ាក់មកបោសសំអាតជាមុនសិន។
ជាមួយគ្នានេះដែរ ក្រសួង នឹងរៀបចំសាងសង់អគារសិក្សាបណ្ដោះអាសន្ននៅទីតាំងផ្សេងដែលមានតម្លៃថោក ដើម្បីជួយសម្រួលដល់សិស្សមិនទាន់មានសាលារៀនដែលខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃ ខណៈក្រសួងត្រៀមថវិកា ៥០ ម៉ឺនដុល្លារ សម្រាប់ជួសជុលសាលារៀនខូចខាតដោយសារសង្គ្រាមឈ្លានពានថៃ។
បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានសាលាចំនួន ៧ បានរងការខូចខាតទាំងស្រុង និងខូចខាតបន្ទាប់បន្សំ ដោយសារការឈ្លានពានពីសំណាក់ភាគីថៃ៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


