ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជូនបុរសជនជាតិឥណ្ឌា បើករថយន្ត បុកបុរសជិះម៉ូតូម្នាក់ស្លាប់ នៅក្រុងសៀមរាប ទៅតុលាការ
បុរសជនជាតិឥណ្ឌាម្នាក់បើករថយន្តម៉ាក់ Toyota landcruiser ពាក់ស្លាកលេខកម្ពុជា R.J.1779 បើកបរមិនប្រកាន់ស្ដាំបានបុកបុរសម្នាក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០៩ ៖៣០នាទីយប់ ទី១២ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿងម៉ាក Toyota landcruiser ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា R.J.1779 បើកបរដោយឈ្មោះ ខាណាហ្គារ៉ាច ណាវ៉ារ៉ាច ភេទ ប្រុសអាយុ ៤៥ឆ្នាំ ជនជាតិឥណ្ឌា រស់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីជើង ទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកHONDAពណ៌ ខ្មៅផ្លាកលេខ សៀមរាប1AD -6237 បើកបរដោយឈ្មោះ ពែក ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ទិសដៅពីត្បូងទៅជើង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានហេតុការណ៍រថយន្តម៉ាក Toyota landcriser ក៏បន្តបើកទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅពាក់ស្លាក១ AH 9603 សៀមរាប ចតនៅលើផ្លូវខាងលិច ម្ចាស់ឈ្មោះឈឹម ចាន់រឹទ្ធី ភេទប្រុស អាយុ៣០ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្សឈ្មោះពែក ភារម្យ-រថយន្តខូចខាតធ្ងន់ម៉ូតូម៉ាកHONDA ពាក់ស្លាកលេខ ១ M ៦៧៣១ សៀមរាបខូចខាតធ្ងន់-ម៉ូតូម៉ាកHONDAពាក់ស្លាកលេខ១ AH៩៦០៣សៀមរាបខូចខាតស្រាល។
តាមសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបេីកបររថយន្តម៉ាក LAND CRUISERពាក់ស្លាកលេខកម្ពុជា R.J.1779បើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីកាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ជុន កុសល

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


