Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ បណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នេះ បានរៀបចំ បណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងក្របខ័ណ្ឌគន្លងអាជីពគ្រូបង្រៀន នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ឃួន វិច្ឆិកា ប្រធានគណៈគ្រប់គ្រងនាយកដ្ឋានបុគ្គលិក ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងក្របខ័ណ្ឌគន្លងអាជីពគ្រូបង្រៀន ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពមន្ត្រីបង្គោលរាជធានី ខេត្ត ពាក់ព័ន្ធនឹងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងក្របខ័ណ្ឌគន្លងអាជីពគ្រូបង្រៀន។

វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតលើ ១. ការគាំទ្រការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) និងក្របខ័ណ្ឌគន្លងអាជីពគ្រូបង្រៀន (TCP) ២. ការវាយតម្លៃតម្រូវការ អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការរៀបចំផែនការសិក្សាវិជ្ជាជីវៈ ៣. អន្តរកម្មរវាងប្រព័ន្ធ HRMIS ប្រព័ន្ធ CPD និង TCP និងការចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលតាមកម្មវិធី HRCPD ៤. ការវាយតម្លៃចូលក្នុងគន្លងអាជីពគ្រូបង្រៀន ដែលជាការលើកទឹកចិត្តដល់គ្រូបង្រៀន គណៈគ្រប់គ្រងសាលា ដែលបានបំពេញលក្ខណៈវិនិច្ឆ័យសម្រាប់ការលើកកម្ពស់ឋានៈវិជ្ជាជីវៈ និង ៥. យន្តការច្បាស់លាស់ក្នុងការគាំទ្រសាលារៀន។

គួរបញ្ជាក់ថា ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋានបុគ្គលិក ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម