ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលជំរុញមន្ត្រីត្រូវចុះត្រួតពិនិត្យវិស័យឯកជនជាប់ជាប្រចាំដើម្បីលើកកម្ពស់ការផ្តល់សេវាឲ្យកាន់តែប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីត្រូវចុះត្រួតពិនិត្យទៅលើវិ
ស័យឯកជនជាប់ជាប្រចាំដើម្បីលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីថ្ងៃទី២០ឧសភា លោករដ្ឋមន្ត្រីបានមានប្រសសន៍ថា ដើម្បីបន្តអនុវត្តសកម្មភាពបម្រើការផ្តល់សេវាសុខា
ភិបាលដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីត្រូវពិនិត្យឱ្យបានច្បាស់លាស់
ជាប់ជាប្រចាំលើវិស័យឯកជនដោយត្រូវចុះពិនិត្យឱ្យបានម៉ត់ចត់ទាំងការផ្តល់សេវាថែទាំ ការលក់ឱសថ និងការចេញវេជ្ជបញ្ជា ការបញ្ជូនជំងឺកម្រិតសញ្ញាបត្រលក្ខខណ្ឌនៃការបំពេញការងារ និងពិនិត្យការផ្តល់អាជ្ញាប័ណ្ណ និងបន្តសុពលភាពអាជ្ញាប័ណ្ណ ដោយត្រូវអនុវត្តស្របតាមច្បាប់ដែលបានកំណត់។
លោករដ្ឋមន្ត្រីបានបន្តថា ចំពោះការចុះពង្រឹងតាមមណ្ឌលសុខភាពក្នុងក្របខណ្ឌទូទាំងប្រទេសក៏ត្រូវចុះពិនិត្យឱ្យបានទៀងទាត់ និងគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ដោយត្រូវពិនិត្យតាមដាន និងផ្ទៀងផ្ទាត់លទ្ធផលនៃការចុះពិនិត្យពីមុន និងបច្ចុប្បន្ន។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានរំលឹកថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ឱ្យបន្តជំរុញមន្ត្រីក្រោមឱវាទរួមទាំងគ្រប់កម្រិតដឹកនាំលើកជាយោបល់ និងផ្តល់ពត៌មានត្រលប់ឱ្យបានផុលផុសដើម្បីជាធាតុចូលសម្រាប់កិច្ចការកែលម្អរ និងវឌ្ឍនភាពក្នុងភារកិច្ចរបស់ខ្លួនរួមទាំងការវិភាគមុខងារ សម្រាប់ជាទស្សនវិស័យជូនស្ថាប័នបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តបន្ថែមដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីជំនាញសូមធ្វើការស្រាវជ្រាវ ស្វែងយល់ឱ្យបានច្រើន និងប្រជុំពិភាក្សាគ្នាជាប់ជាប្រចាំដើម្បីបង្កើនចំណេះដឹង ការស្វែងយល់ និងរកដំណោះស្រាយ ដើម្បីជាទុនគន្លឹះក្នុងការវិវត្តន៍ខ្លួនឱ្យក្លាយជាធនធានដ៏ល្អសម្រាប់ស្ថាប័ន និងប្រទេសជាតិ។ លោករដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នាចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយភាពបុរេសកម្ម ការតាមដាន អភិបាលកិច្ច និងការកែលម្អដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័នក៏ដូចជាស្នើឱ្យនាយកដ្ឋានរហូតដល់អគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំ សូមចូលរួមអនុវត្តនូវភារកិច្ចរៀងខ្លួនៗប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងកែលម្អគ្នាដោយបង្កើតឱកាសក្នុងការនិយាយពិភាក្សាគ្នាឱ្យបានច្រើនដើម្បីស្ថាប័នមានការរីកចម្រើន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


