Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអណាធិបតេយ្យ។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ប្រយ័ត្នបងធំ ធំជាងអភិបាលខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្ដឹង និងចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ។

បទបញ្ជារបស់សម្ដេចធិបតីពេលនេះ បន្ទាប់ពីសម្ដេចបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានករណីកាប់គ្នាបានកើតឡើងជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានរបួសស្នាម បំផ្លាញ់ទ្រព្យសម្បត្តិ និងធ្វើឱ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ។ ដោយឃើញបែបនេះ សម្ដេចធិបតី បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ក ទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម។

សម្ដេចធិបតី ក៏បានអំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការមានវិធានការការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនូវការអនុវត្តច្បាប់។ សម្ដេចធិបតី ក៏បានបញ្ជាក់ពីការណែនាំរបស់សម្ដេចឱ្យក្រសួងយុត្តិធម៌ ពិនិត្យមើលទិដ្ឋភាពច្បាប់នៃការប្រើប្រាស់ដាវសាំម៉ូរ៉ៃដោយក្រុមក្មេងទំនើងផងដែរ ខណៈក្រុមបងធំបងតូចមួយចំនួនតែងនិយមប្រើ ដាវសាំម៉ូរ៉ៃជាញឹកញាប់។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤- ២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានសង្កត់ធ្ងន់ទៅកាន់អភិបាលខេត្តថា «ប្រយ័ត្នបងធំ ធំជាងអភិបាលខេត្ត។ បើអភិបាលខេត្តបញ្ជាទៅហើយ ធ្វើបងធំអត់បែកផង មានន័យថា គាត់ខ្លាំងជាងអភិបាលខេត្ត»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៨ នាទីutes មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៣៩ នាទីutes មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៤៨ នាទីutes មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ១ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម