ព័ត៌មានជាតិ
សម្ដេចធិបតី អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិគិរីរម្យ
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។

សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន៖ ទី១) មហាប្រាសាទព្រះធម្មចេតិយទី១ សម្រាប់តម្កល់ព្រះត្រៃបិដក ទី២) ផ្លូវបេតុងចំនួន៩ខ្សែ មានប្រវែង៣ ១៥០ម៉ែត្រ ទទឹង៦ម៉ែត្រ និងទី៣) បូជនីយដ្ឋានវិបស្សនាទំហំសរុប៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ៥០កន្លែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សម្បុរសជនទាំងអស់ដែលបានចូលរួមថវិកាសាងសង់សមិទ្ធផលនានានៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ជាពិសេសសម្តេច បានសម្តែងក្តីសោមនស្ស និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានេះឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកសមិទ្ធផលនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មិនត្រឹមតែជួយលើកកម្ពស់ការគោរពប្រណិប័តន៍ផ្នែកព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាកន្លែងសម្រាប់ការទាក់ទាញអ្នកទេសចរផងដែរ។
ភ្ជាប់ជាមួយសមិទ្ធផលដែលមាននាថ្ងៃនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចនូវតម្លែនៃសុខសន្តិភាព ដែលកម្ពុជារកមកបានយ៉ាងលំបាក ទម្រាំមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្តេចធិបតី ថា បើគ្មានសុខសន្តិភាព គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រណីប័តន៍ផ្នែកសាសនាបានឡើយ។

គួរជម្រាបថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន៣៨គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និងបញ្ញា រួមមាន ការសាងសង់ព្រះចូឡាមុនីចេតិយ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤ ០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


