ព័ត៌មានជាតិ
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនចូលរួមវគ្គបណ្ដុះបណ្ដាល ពីបច្ចេកវិទ្យាឌីជីថល ដើម្បីជំនួយដល់ការបង្រៀន
នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាគ្រូបង្រៀន ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សិក្សាជាមួយគ្រូឧទ្ទេសដែលជា គ្រូឆ្នើម (LEAD CAMBODIA) ដែលទទួលបានការបណ្ដុះបណ្តាលពីសាធារណរដ្ឋកូរ៉េ ធ្វើបទបង្ហាញតាមរយៈអនឡាញ។

សម្រាប់លក្ខខណ្ឌចូលរួម ក្រសួងបញ្ជាក់ថា គ្រូបង្រៀនគ្រឹះស្ថានសាធារណៈ, មានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា, មានចំណេះដឹងផ្នែកការប្រើប្រាស់អ៊ិនធឺណិត អ៊ីម៉ែល និងកុំព្យូទ័រ និងមានឧបករណ៍ សិក្សាដូចជា កុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរសព្ទដៃឆ្លាតវៃ និងអ៊ិនធឺណិត។
សម្រាប់គ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។ កាលបរិច្ឆេទរៀន នៅថ្ងៃទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក។ បន្ទាប់ពីបញ្ចប់ វគ្គបណ្ដុះបណ្ដាលដោយជោគជ័យសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា។
ហេតុនេះអ្នកដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ (https://link.moeys.gov.kh/onlinecourse )។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមតេឡេក្រាម 066 901 800 ឬ អ៊ីមែល៖ [email protected] ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ប្រយោជន៍ដល់សិក្ខាកាមដូចជា ណែនាំវិធីសាស្ត្រនៃការប្រើប្រាស់ថ្នាលអប់រំឌីជីថលផ្លូវការរបស់ក្រសួង សម្រាប់ជំនួយស្វ័យអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន, ពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀនដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាឌីជីថល, រៀន និងបង្រៀនជាមួយកម្មវិធីថ្មីៗដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានភាពងាយស្រួល៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


