ព័ត៌មានជាតិ
រថយន្ត ដឹកលើសទម្ងន់លើស ពី២០%នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រើវិធានការក្តៅ ចំពោះរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងត្រូវផាកពិន័យតាមច្បាប់ស្តីពីផ្លូវថ្នល់ ខណៈក្រុមការងារចម្រុះឆ្មក់ចាប់រថយន្តចំនួន ១៥គ្រឿង ផ្ទុកលើទម្ងន់នៅផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញនេះ ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគណៈកម្មាធិការសម្របសម្រួល បានដឹកនាំក្រុមការងារត្រួតពិនិត្យយានយន្តធំៗ ដែលដឹកជញ្ជូនលើសទម្ងន់កំណត់ នៅលើផ្លូវជាតិលេខ៤៤ ក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សកម្មភាពឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់ខាងលើនេះ គឺធ្វើឡើងតាមការបទបញ្ជាររបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាក្រុមការងារជញ្ជីងចល័ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងអាជ្ញាធរផងដែរ ។
ក្រុមការងារបានឃាត់រថយន្តដើម្បីធ្វើការត្រួតពិនិត្យរថយន្តខ្សាច់ និងដឹកទំនិញផ្សេងៗបានចំនួន ១៥គ្រឿង ក្នុងនោះរកឃើញថាមានរថយន្តចំនួន ១២គ្រឿង ផ្ទុកលើសទម្ងន់កំណត់ដោយច្បាប់ ។
ដោយចំណោមរថយន្តទាំង ១២គ្រឿង ដែលដឹកលើចំណុះ រួមមាន៖ រថយន្ត ០១គ្រឿង ផ្ទុកលើសទម្ងន់កំណត់ ៦តោន និង ១១គ្រឿងទៀត ផ្ទុកលើសទម្ងន់លើសពី ២០តោន ដល់ ៣០តោន ដែលផ្ទុយលើសពីច្បាប់បានកំណត់។

លោក សេង ឈួន បានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ១២គ្រឿងនោះ មានរថយន្តដែលដឹកលើសទម្ងន់កំណត់ចន្លោះពី ៥%ទៅ២០% ហើយតម្រូវឱ្យទំលាក់ទំនិញចុះ និងចាក់ខ្សាច់ចោលចេញ ។
លោកបន្ថែមថា បន្ទាប់ពីរើឥវ៉ាន់ចុះក្រុមការងារផាកពិន័យ ទៅតាមច្បាប់ ។ ចំពោះរថយន្តដែលផ្ទុកដឹកលើស ទម្ងន់ លើសចាប់ពី២០%ត្រូវផាកពិន័យហើយឃាត់រថយន្តទុករយៈពេលពេញមួយឆ្នាំយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ។
ភួង រដ្ឋា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ