ព័ត៌មានជាតិ
សម្ដេចធិបតី អញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចសង្ឃរាជ នន្ទ ង៉ែត គម្រប់១០០ព្រះវស្សា
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃ រាជស្តីទីនៃកម្ពុជា ក្នុងព្រះជន្មគម្រប់១០០ព្រះវស្សា យាងចូល១០១ព្រះវស្សា។

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស. ២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឺម។ ក្នុងព្រះជន្ម១៣ព្រះវស្សា ទ្រង់បានក្លាយជាកូនកំព្រា ក្រោយឧបាសិកា ម៉ឹង យឺម ជាមាតា បានទទួលអនិច្ចកម្មទៅ។
ព្រះជន្មបាន១៩ព្រះវស្សា ទ្រង់បានបួសជាសាមណេរក្នុងសំណាក់ព្រះតេជព្រះគុណ ព្រំ មាស ជាព្រះឧបជ្ឈាយ៍ នៅវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយក្នុងព្រះជន្ម ២១ព្រះវស្សា ទ្រង់បានបំពេញឧបសម្បទាជាភិក្ខុភាវៈ នៅវត្តពោធិ៍ដដែល ដោយមានព្រះតេជព្រះគុណ ឃ្លោក អ៊ិច ជាព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ អ៉ឹង ជា និងព្រះតេជព្រះគុណ សួស មាស ជាព្រះឧបសម្បទាចារ្យ។

ចំណេរតមក ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យលាចាកសិក្ខាបទ ហើយបង្ខំឱ្យធ្វើការងារគ្មានថ្ងៃឈប់សម្រាកដូចប្រជាជនទូទៅ ជាពិសេសបានបង្ខុំឱ្យសម្ដេចយកភរិយា ប៉ុន្តែសម្ដេចបានបដិសេធ និងរក្សាបាននូវព្រហ្មចរិយធម៌ជាដរាប។
ក្រោយថ្ងៃជ័យជន្នះ ៧ មករា ១៩៧៩ ពោល គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ទ្រង់ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជ្រើសរើសជាឧបសម្បទាបេក្ខៈ ១រូប ក្នុងចំណោម ៧រូប ឱ្យចូលបំពេញឧបសម្ប័ទជាភិក្ខុភាវៈ (លើកទី២) ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ចំពោះព្រះរាជតួនាទីដែលសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ទទួលបាន រួមមានជាអាទិ៍ ជាព្រះចៅអធិការវត្តលង្កា (១៩៨០ ដល់១៩៨៩) ព្រះចៅអធិការវត្តបទុមវតី (១៩៨៩ ដល់បច្ចុប្បន្ន) ជាព្រះមេគណរាជធានីភ្នំពេញ (១៩៩៣ ដល់២០០៦) ព្រះប្រធានសមាគមព្រះពុទ្ធសាសនាខ្មែរនៅឆ្នាំ១៩៩៥ ជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាសម្ដេចព្រះសង្ឃនាយកនៃកម្ពុជា និងបច្ចុប្បន្ន ជាសម្តេចព្រះមហាសង្ឃរាជស្តីទីនៃកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


