ព័ត៌មានជាតិ
ក្រសួងអប់រំ តម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសប្រភេទថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម
នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការគាំទ្រពី អគ្គលេខាធិការដ្ឋាន នៃក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសប្រភេទថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំក្រោមអធិបតីភាព លោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន និងមានការចូលរួមដោយសិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុបជាង ៣០០ នាក់។

អនុរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា គោលបំណង នៃការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយ នៃអន្ដរាគមន៍គាំទ្រដល់ក្មួយៗសិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការឈ្វេងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ក៏ដូចជាការវិវត្តផ្នែកសេដ្ឋកិច្ច-សង្គម ដែលជះឥទ្ធិពលដល់តម្រូវការជំនាញ នៃកម្លាំងពលកម្មកម្ពុជា។

លោកបានណែនាំ ឱ្យក្មួយៗសិស្សានុសិស្ស ត្រូវមានភាពបុរេសកម្មក្នុងស្មារតីម្ចាស់ការខ្ពស់លើការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ ដើម្បីខ្លួនឯងអាចទទួលបានសមត្ថភាពជំនាញពិតប្រាកដ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ សមស្របតាមសមត្ថភាព និងទេពកោល្យផ្ទាល់ខ្លួន៕


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


