ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ធ្វើពិធីបុណ្យរំលឹកខួបគម្រប់ ៥ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យរំលឹកខួប ៥ឆ្នាំ ដើម្បីឧទ្ទិសបុណ្យកុសលជូនដួងដល់វិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ នៅចេតិយ ដែលមានទីតាំងនៅក្នុងវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទទី០១ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា និងជាឧត្តមស្វាមីរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ឯកឧត្តមបានទទួលមរណភាពកាលពីវេលាម៉ោង១ និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ពិធីនេះ ត្រូវបានរៀបចំតាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានពិធីសូត្រមន្ត នមស្សការថ្វាយបង្គំព្រះ និងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនាឱកាសនោះ ជាកិច្ចបង្ហើយបុណ្យផងដែរ៕



អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ