ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ ឈឺឆ្អាលរឿងជាតិជាអ្វីដែលពលរដ្ឋត្រូវតែធ្វើ តែបើធ្វើទាំងខ្វះចំណេះដឹង នឹងនាំឱ្យជាតិអន្តរាយ
តាមរយៈគណនីហ្វេសប៊ុក នារសៀលថ្ងៃពុធនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះរិះគន់ចំពោះបញ្ហាជាតិជារឿងដែលពលរដ្ឋគ្រប់រូបត្រូវតែធ្វើ ប៉ុន្តែបើពលរដ្ឋរិះគន់ទាំងខ្វះចំណេះដឹងគ្រប់ជ្រុងជ្រោយ នឹងនាំឱ្យជាតិអន្តរាយ។ លោកបណ្ឌិតលើកឡើងបែបនេះ បន្ទាប់ពីអ្នកប្រើបណ្ដាញសង្គមជាច្រើនបានរិះគន់ចំពោះកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលកម្ពុជាផ្ដួចផ្ដើមបង្កើតកាលពីឆ្នាំ១៩៩៩ និងថែមទាំងយល់ច្រឡំថាកម្ពុជា កាត់ខេត្តចំនួន៤ឱ្យទៅវៀតណាម ដែលការយល់ច្រឡំនេះផ្ទុយពីការពិត។

តាមរយៈសំណេរនារសៀលថ្ងៃទី២៤ ខែកក្កដា នេះ បណ្ឌិត គិន ភា សរសេដូច្នេះថា៖«ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង»។
លោកបណ្ឌិត ទទួលស្គាល់ថាគ្មានរឿងណាមួយ ដែលធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជាឡើយ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់កម្ពុជាបាន លោកក៏បានណែនាំឱ្យពលរដ្ឋគ្រប់រូប ជាពិសេសយុវជនកម្ពុជា ត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព សីលធម៌ សុជីវធម៌ ឧត្តមគតិនិងមនសិការជាតិ និងមានសុខភាពល្អ ព្រមទាំងរៀនសូត្រជាប់ជានិច្ច។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ ក៏បានអំពាវនាវឱ្យពលរដ្ឋ និងយុវជន បញ្ឈប់ចលនាជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ ដោយសារតែការឮព័ត៌មានតៗគ្នាទាំងងងឹតងងល់ ក្អែកមួយ ក្អែកដប់ ស្អប់តគ្នា និងជេរតគ្នា បែបនេះ ព្រោះចលនាជាតិនិយមបែបភ្លើងចម្បើងខ្វះចំណេះដឹងទាំងនេះ នឹងនាំឱ្យមានបញ្ហាខុសតៗគ្នា។
លោក គិន ភា វាយតម្លៃថា បើពលរដ្ឋ និងយុវជនកម្ពុជា នៅតែបន្តបរិភោគគ្រឿងស្រវឹង ហើយតាំងខ្លួនជាអ្នកស្នេហាទឹកដី នោះនឹងបង្កជាមហន្តរាយដល់ជាតិ។ លោកបណ្ឌិត បញ្ចប់សំណេរលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះ៖«បើមួយថ្ងៃៗដៃអាល័យតែកែវស្រា ហើយស្រែកថាស្នេហាជាតិៗ! បែបនេះគឺពិតជាមិនអាចជួយជាតិបានទេ តែវាជាជំងឺរបស់ជាតិទៅវិញទេ»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


