Connect with us

ព័ត៌មានជាតិ

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

បានផុស

នៅ

បណ្ឌិត អេង កុកថាយ អ្នកវិភាគនយោបាយ និងប្រវត្តិសាស្រ្ត ដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក បានលើកឡើងថាការអភិវឌ្ឍន៍នៅតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV) គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាពីឆ្នាំ ១៩៩៩ ដោយកម្ពុជាបានមើលឃើញនូវសារៈសំខាន់ធំៗចំនួនបី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) សន្តិភាព៖ ការអភិវឌ្ឍតំបន់នេះវាកាត់បន្ថយភាពដាច់ស្រយាលនៅក្នុងភូមិភាគឦសាន និងជំរុញសមាហរណកម្មជាតិ។ ភាពដាច់ស្រយាល និងព្រៃជ្រៅនៅតាមព្រំដែនជាតំបន់អំណោយផលដល់ការតស៊ូប្រឆាំងនឹងរដ្ឋ និងជាកន្លែងលាក់ពួនរបស់ក្រុមឧន្ទាម ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងអន្តោប្រវេសន៍ខុសច្បាប់។
ក្នុងប្រវត្តិសាស្រ្តកម្ពុជាចលនាបះបោរតស៊ូគឺកើតចេញពីតំបន់ព្រៃភ្នំដាច់ស្រយាលដែលគេថា “ការរត់ចូលព្រៃ”។ ជាក់ស្តែង ក្រោយក្លាយជាលេខាបក្ស ប៉ុល ពត បានភាសខ្លួនទៅខេត្តរតនគិរី ក្នុងរង្វង់ស្រុកបរកែវនៅឆ្នាំ១៩៦៣ ដើម្បីបង្កើតជាចលនាតស៊ូដ៏ធំដើម្បីប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ដែលនាំឱ្យមានរបបដ៏ឃោរឃៅយង់ខ្នង។
ដូច្នេះ ការអភិវឌ្ឍតំបន់នេះគឺជួយក្នុងការការពារសន្តិភាពក្នុងពេលអនាគតដែលអាចកាត់បន្ថយភាពដាច់ស្រយាល បង្កើនទំនាក់ទំនង និងធ្វើជាតូបនីយកម្ម។
២) ការពារព្រំដែន៖ រាល់ការអភិវឌ្ឍទាំងអស់នៅតាមព្រំដែនគឺជួយដល់ការការពារព្រំដែនជាតិទាំងភាគខាងកើត និងខាងលិច ពីព្រោះវាធ្វើឱ្យងាយស្រួលក្នុងកាធ្វើដំណើររទៅដល់ ការការពារបង្គោលព្រំ ការសង្កេតតាមដាន និងការកំណត់ព្រំ។ យ៉ាងហោចណាស់ក៏យើងមានទម្រង់ផ្លូវ តំបន់មនុស្សរស់នៅ និងសាក្សីថាទីនេះ ឬទីនោះជារបស់កម្ពុជានៅពេលចាំបាច់នាពេលអនាគតដ៏វែងឆ្ងាយក្នុងកាលៈទេសៈដែលពិភពលោកមានការប្រែប្រួល។

៣) សេដ្ឋកិច្ច៖ តំបន់CLV វានឹងជួយជំរុញសេដ្ឋកិច្ច ដោយបើកឱកាសថ្មី ច្រកថ្មីក្នុងការនាំចេញ នាំចូល និងផ្តល់ជូនដល់ប្រជាជននូវទឹកដីថ្មីសម្រាប់ប្រកបមុខរបរ។ ជាក់ស្តែង ភូមិភាគឦសានគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចយ៉ាងសំខាន់មួយដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ អាកាសធាតុតំបន់នេះធ្វើឱ្យមានការដាំដុះដំណាំប្លែកៗ អាកាសធាតុត្រជាក់ ដែលភូមិភាគកណ្តាលមិនអាចធ្វើបាន។

សូមជម្រាបថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩ ហើយ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងកិច្ចប្រជុំលើកទី២ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។

តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖

១-​ កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦

២-​ កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា

៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម

៤-​ អនុស្សរណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ

៥-​ អនុស្សរណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម