ព័ត៌មានជាតិ
ប្រើប្រាស់រយៈពេល ៣ ខែ គ្រោងបញ្ចប់ការចុះវាស់វែងដីធ្លីជូនពលរដ្ឋនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯក
ប្រធានក្រុមការងារដឹកនាំចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែនបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទ ថា ដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន នឹងចាប់ផ្តើមបើកយុទ្ធនាការចាប់ពីសប្តាហ៍នេះ ដោយគ្រោងបញ្ចប់ប្រើប្រាស់រយៈពេល ៣ ខែ។

លោក ប៉ែន សិលា ប្រធានក្រុមការងារដឹកនាំចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅសង្កាត់បល្ល័ង្កក្រុងរុនតាឯកតេជោសែនបានឲ្យដឹងថា ក្រុមការងារបែងចែកមាន ៥ ក្រុម ដែលត្រូវទទួលខុសត្រូវដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។
មុនបើកយុទ្ធនាការនឹងចាប់ផ្តើម លោក ប៉ែន សិលា បានបញ្ជាក់ថា ស្អែកនេះនឹងមានរៀបចំពិធីផ្សព្វផ្សាយពីការកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដែលនឹងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធរួមទាំងមានការឆ្លើយតបរាល់សំណួរនិងចម្ងល់ផ្សេងៗពីអ្នកចូលរួមផងដែរ។
លោកស្រី ឡែម ណាត ចៅសង្កាត់បល្ល័ង្កបានឲ្យកម្ពុជាថ្មីដឹងថា នៅក្នុងចំណោមសង្កាត់ចំនួនពីរនៅក្នុងក្រុងរុនតាឯកតេជោសែន នៅសល់តែសង្កាត់បល្ល័ង្កដែលអាជ្ញាធរមិនទាន់ចុះវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅឡើយ។
ក្នុងសង្កាត់បល្ល័ង្កមានភូមិចំនួន ៩ ក្នុងនោះមានភូមិ ធ្លកកំបុត គោកឬស្សី តាកុយ ព្រុំកុដ្ឋ ត្រាច ក្រពើ ពពេល ស្នាសង្គ្រាម ស្នារតេជោ ៣១៧ និងមានប្រជាពលរដ្ឋរស់នៅសរុបប្រមាណ ២ ០០០ គ្រួសារ។
លោកស្រីចៅសង្កាត់បានអះអាងថា ដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះ នឹងធានាបានភាពស្របច្បាប់លើកម្មសិទ្ធិដីធ្លី ដែលនឹងជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានទំនុកចិត្តខ្ពស់ ជួយកាត់បន្ថយវិវាទដីធ្លីផ្សេងៗ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តសៀមរាបបានប្រាប់កម្ពុជាថ្មីថា ដំណើរការចុះវាស់វែងដីធ្លីជាប្រព័ន្ធកំពុងអនុវត្តព្រមៗគ្នាតាមបណ្តាក្រុងស្រុកទូទាំងខេត្តសៀមរាប។
បច្ចុប្បន្នក្រុមការងារបានអនុវត្តការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំង ១៣ ក្រុងស្រុក ខណៈដែលដំណើរការវាស់វែងនិងប្រមូលទិន្នន័យក្នុង ១ ថ្ងៃ បានលើសពី ២ ពាន់ក្បាលដី។
ប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាបក៏ឲ្យដឹងបន្តទៀតថា ដំណើរការចុះវាស់វែងធ្វើបានលឿន រហូតពេលនេះមានភាពរលូនមិនមានបញ្ហាអីនោះទេ។
«យើងមានក្រុមការងារគ្រប់ស្រុកទាំងអស់ ប៉ុន្តែយើងធ្វើម្តងមួយឃុំម្តងមួយឃុំ»។ លោក ហ៊ី សាយ បញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោក ប៉ែន សិលា ប្រធានក្រុមការងារដឹកនាំផ្ទាល់ចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងភូមិសាស្ត្រសង្កាត់បល្ល័ង្កត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមសហការជាមួយមន្រ្តីជំនាញក្នុងដំណើរការចុះវាស់វែងឲ្យបានរលូន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


