ព័ត៌មានជាតិ
កម្មកររោងចក្រទូទាំងប្រទេសជួបជុំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយភ្ជាប់ជាមួយមោទកភាពជាតិ
កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីរៀបចំពិធីវាយជួង ទូងស្គរ វាយគង អបអរសាទរពីធីសម្ពោធការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដោយម្នាក់ៗបង្ហាញពីមោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាលដែលបានកសាងគម្រោងព្រែកជីកដែលជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។

ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោកស្រី ហង្ស កថា ជាកម្មករ និងជាប្រធានសហជីពមូលដ្ឋាននៃក្រុមហ៊ុន ស៊ូវៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានបង្ហាញក្តីសប្បាយរីករាយ ក្នុងការចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានប្រយោជន៍មហាសាលសម្រាប់ប្រជាជន ពិសេសការដឹកជញ្ជូន ការធ្វើកសិកម្ម ការទាក់ទាញភ្ញៀវទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ច។

ចំណែកលោក ហាំ ហ៊ត់ ជាកម្មករ និងជាប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន អ៊ីមេជ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានស្រែកប្រកាសគាំទ្រព្រមគ្នាជាមួយកម្មករនិយោជិតដទៃទៀត ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីជួបជុំនេះកម្មករនិយោជិតក្រុមហ៊ុន អេសដេត បានស្រែកព្រមៗគ្នាថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាពចំពោះការបង្កើតព្រែកជីកតេជោនេះឡើង ជយោព្រះរាជាណាចក្រកម្ពុជា! ជយោព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រ! ជយោ សម្តេចតេជោ ហ៊ុន សែន! ជយោ សម្តេចធិបតី ហ៊ុន ម៉ាណែត!»។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃអាណត្តិទី៧នេះ បានបន្តគម្រោងនេះដើម្បីប្រយោជន៍ជាតិមាតុភូមិដែលធ្វើឱ្យកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាសបានចូលរួមអបអរសាទរជាមួយនឹងមោទកភាពជាតិ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


