ព័ត៌មានជាតិ
តំណាងធនាគារពិភពលោក សរសើរសម្ដេចតេជោ ដែលនាំកម្ពុជាងើបចេញពីវិបត្តិកូវីដ១៩លឿន ហើយបើកសាលារៀនលឿនជាងអាមេរិក
ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងជម្រាបលា តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា លោក អាសាដ យ៉ាកុប បានកោតសរសើរចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសប្រកបដោយជោគជ័យ និងបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេមួយដែលបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព ដែលបានជាប់ចំណាត់ថ្នាក់នៅអាស៊ី ហើយ ដែលឈានទៅដល់ការបើកសាលារៀនមុនគេ ពោលគឺមុនសហរដ្ឋអាមេរិកទៅទៀត។

តាមរយៈជំនួបនាព្រឹកថ្ងៃទី០៧ ខែសីហា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួប Asad Yaqub ហើយដែលបានធ្វើការជាមួយជាមួយសម្ដេច និងកម្ពុជាអស់រយៈពេល៥ឆ្នាំមកនេះ ដែលបានឆ្លងកាត់នូវការលំបាកនានា ជាពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសម្ដែងការសោកស្ដាយផងដែរ ដែលលោក Asad Yaqub ត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
លោក Asad Yaqub ក៏បានបន្តគូសបញ្ជាក់ផងដែរ អំពីជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈរបស់កម្ពុជាក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២ និងជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games នាពេលកន្លងទៅ។ លោកក៏បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូននិងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរចំពោះភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចតេជោក៏បានអរគុណដល់លោក Asad Yaqub ដែលបានរួមសុខរួមទុក្ខជាមួយកម្ពុជានៅក្នុងពេលមានជំងឺកូវីដ-១៩។ នាឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកបទពិសោធក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួន បានមើលស្រាលកម្ពុជាថាមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ តែផ្ទុយទៅវិញកម្ពុជាបានអនុវត្តដោយជោគជ័យនូវការគ្រប់គ្រងជំងឺកូវីដ-១៩នោះ។
សម្ដេចតេជោ អះអាងថា យុទ្ធនាការ ៣កុំ ៣ការពារ របស់ សម្តេច បូកផ្សំនឹងអភិក្រមផ្ការីក សំដៅពង្រាយការចាក់វ៉ាក់សាំងទូទាំងប្រទេសដើម្បីពង្រឹងភាពសុំាសហគមន៍ និងយន្តការប្រតិបត្តិការឆាប់រហ័សដទៃទៀត បានធ្វើឱ្យកម្ពុជាអាចទប់ស្កាត់វិបត្តិកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ សម្ដេចបន្តថា ចិនគឺជាប្រភពដ៏សំខាន់នៃការផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា ហើយប្រទេសដទៃទៀត ក៏បានរួមផ្សំផ្តល់វាក់សាំងផងដែរ។

សម្តេច បានបន្ថែមថា ឱកាសគុណវិបត្តិតែងបង្កប់នូវកាលានុវត្តភាព តួយ៉ាងវិបត្តិជំងឺកូវីដ-១៩បានជួយពន្លឿនផ្នែកឌីជីថលនៅកម្ពុជា រួមមានការសិក្សាតាមប្រព័ន្ធអនឡាញ ការទូទាត់ទំនិញតាមរយៈ QR Code ដោយមិនចាំបាច់ប្រើសាច់ប្រាក់ជាដើម ក៏ដូចជាបានបង្ហាញពីការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការរួមចំណែកវិភាគទានដោយស្ម័គ្រចិត្តពីវិស័យឯកជនផងដែរ។ សម្តេចតេជោក៏បានអរគុណដល់សប្បុរសជននានា ពាណិជ្ជករ ដែលបានចូលរួមក្នុងចលនាផ្ដល់ជាជំនួយឧបត្ថម្ភផ្សេងៗ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងពីសភាពការណ៍តានតឹងមួយចំនួននៅជុំវិញពិភពលោក នឹងបានកត់សម្គាល់ថា សន្តិសុខថាមពលអាចមានផលប៉ះពាល់ដល់យើង តែសន្តិសុខស្បៀងត្រូវតែធានាឱ្យបានដាច់ខាត។ សម្តេច ក៏បានជូនពរ លោក Asad Yaqub សម្រាប់ភារកិច្ចថ្មីនាពេលខាងមុខ និងសង្ឃឹមថាអ្នកបន្តវេនថ្មីនឹងបន្តសហការកាន់តែជិតស្និទ្ធិជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


