ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង
លោក វី សំណាង អភិបាលនៃគណអភិបាលខេត្តតាកែវ បានណែនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ពីគ្រោះមហន្តរាយដែលកើតឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសអ្នកដែលរស់នៅតំបន់ងាយរងគ្រោះ។ ការណែនាំនេះ គឺធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងបច្ចុប្បន្នកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្តាប្រទេសជិតខាងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈជំនន់ទឹកភ្លៀង និងមានលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ កញ្ញានេះ លោកអភិបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង ព្រែក ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងហាមកូនចៅតូចៗ កុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។
ជាមួយនឹងការអំពាវនាវនេះ លោក វី សំណាង ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការសម្ភារ មធ្យោបាយសម្រាប់អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងពិសេសបញ្ជាឲ្យអាជ្ញាធររាជធានី ខេត្ត គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។ តាមរយៈសារសំឡេងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវត្រៀមនូវស្បៀង សម្ភារបរិក្ខាចាំបាច់ ជាពិសេសស្រូវពូជឲ្យបានគ្រប់គ្រាន់ដើម្បីជួយស្តារឡើងវិញ ខណៈប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយសារគ្រោះទឹកជំនន់នេះ៕
អត្ថបទ៖ សុខុម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


