ព័ត៌មានអន្ដរជាតិ
តើអ៊ីរ៉ង់ ដាក់មីនក្នុងសមុទ្រដោយរបៀបណា ហើយវាដំណើរការយ៉ាងដូចម្តេច?
ស្របពេលសង្គ្រាមមជ្ឈិមបូព៌ានៅតែកញ្ជ្រោលខ្លាំង អ៊ីរ៉ង់ប្រកាសពីការប្រើវិធីសាស្រ្តថ្មី ដែលជាអាវុធសេដ្ឋកិច្ច នោះគឺ «ការដាក់មីនក្នុងច្រកសមុទ្រ Hormuz» ដើម្បីកម្ទេចកប៉ាល់ដឹកទំនិញឬដឹកប្រេងដែលឆ្លងកាត់ ក្នុងគោលបំណងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ធ្វើឲ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ដំណឹងនៃការប្រកាសដាក់មីននេះ និងការវាយប្រហារកប៉ាល់ដឹកប្រេងជាបន្តបន្ទាប់ ធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងលើសពី ១២០ ដុល្លារក្នុងមួយបារ៉ែល និងរុញទម្លាក់សេដ្ឋកិច្ចសកល ធ្លាក់ចូលក្នុងជ្រោះវិបត្តិងើបមិនទាន់រួច។
មីនសមុទ្រ គឺជាអាវុធ «ចំណាយតិចតែប្រសិទ្ធភាពខ្ពស់» ដែលអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវាចម្បាំងតម្លៃរាប់ពាន់លានដុល្លារ ហើយការបោសសម្អាតវិញ ក៏ត្រូវចំណាយពេលយូរ និងមានគ្រោះថ្នាក់បំផុតផងដែរ ដែលអាចធ្វើឲ្យច្រកសមុទ្រ Hormuz ត្រូវបិទទាំងស្រុងក្នុងរយៈពេលយូរ។

🛑ដូច្នេះ តើមីនសមុទ្រមានប្រភេទអ្វីខ្លះ ហើយវាដំណើរការដោយរបៀបណាទៅ?
ដំបូងយើងនិយាយពីប្រភេទមីនសិន! តាមការផ្សាយរបស់ NDTV កាលពីថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ មីនសមុទ្រចែកចេញជា២ប្រភេទធំៗដូចជា «មីនប៉ះទង្គិច» និង «មីនឥទ្ធិពល»។ មីនប៉ះទង្គិច ផ្ទុះនៅពេលមាននាវាមកបុកផ្ទាល់ ចំណែកមីនឥទ្ធិពល ទំនើបជាង ពោលគឺវាមិនចាំបាច់ឲ្យនាវាមកបុកទេ សូម្បីតែនៅពេលវាចាប់បាននូវសញ្ញាដូចជា៖ ដែកម៉ាញេទិក ដែលចាប់សញ្ញាដែកដ៏ធំរបស់នាវា, ចាប់សញ្ញារលកសំឡេងម៉ាស៊ីនឬចង្កូតនាវា និងចាប់សញ្ញាបម្រែបម្រួលសម្ពាធទឹកនៅពេលនាវាធំៗបើកកាត់ពីលើ ក៏វាអាចផ្ទុះបានដែរ។
មីនម្យ៉ាងទៀតគេហៅមីនអណ្តែតសេរី ដែលវាធ្វើចលនាតាមអំពើនៅលើផ្ទៃទឹក និងផ្លាស់ទីទៅតាមចរន្តទឹកសមុទ្រ ឬតាមកម្លាំងខ្យល់។ ទោះមីនប្រភេទនេះ ត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិអស់រយៈពេលជាង ៨០ ឆ្នាំមកហើយក៏ដោយ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ទាំងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ សុទ្ធតែបានប្រើប្រាស់ពួកវានៅឡើយ ក្នុងជម្លោះនានាចាប់តាំងពីឆ្នាំ១៩៨០មក។

🛑តើគេដាក់មីនទាំងនោះដោយរបៀបណា?
- ការប្រើប្រាស់នាវានិងទូកតូចៗ៖ នេះជាវិធីសាមញ្ញបំផុត ដោយគ្រាន់តែទម្លាក់មីនចេញពីកន្ទុយនាវា។ ទូកតូចៗ រួមទាំងទូកនេសាទ ក៏អាចត្រូវបានគេយកមកប្រើប្រាស់ក្នុងស្ថានភាពខ្លះដែរ។ អ៊ីរ៉ង់ល្បីខាងប្រើប្រាស់ទូកល្បឿនលឿន ដើម្បីលបដាក់មីនក្នុងល្បឿនលឿនរួចដកថយវិញ។
- ការប្រើប្រាស់យន្តហោះ៖ យន្តហោះអាចទម្លាក់មីនចូលទៅក្នុងទឹក ដែលអនុញ្ញាតឲ្យគេដាក់មីនបានយ៉ាងលឿនក្នុងផ្ទៃទឹកដ៏ធំ។
- ការប្រើប្រាស់នាវាមុជទឹក៖ នេះជាវិធីសម្ងាត់បំផុត ព្រោះគេអាចដាក់មីននៅតាមផ្លូវនាវាចរណ៍ដោយមិនឲ្យសត្រូវដឹងខ្លួនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


