ព័ត៌មានជាតិ
កម្ពុជាចែករំលែកបទពិសោធន៍លើការលើកកម្ពស់សិទ្ធិទទួលបានសេវាសុខភាពអំឡុងពេលរាត ត្បាតជំងឺកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចសន្ទនាថ្នាក់តំបន់
ស្តីពីលើប្រធានបទ “ការចែករំលែកការអនុវត្តល្អ និងបញ្ហាប្រឈមនានា លើការលើកកម្ពស់សិទ្ធិទទួលបានសេវាសុខភាពអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩” នៅក្នុងតំបន់អាស៊ាន។

កិច្ចសន្ទនាថ្នាក់តំបន់នេះ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨តុលា និង២៩តុលា ក្នុងគោលបំណងចែករំលែកការអនុវត្តល្អលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអំឡុងពេលរាតត្បាតកូវីដ-១៩ ក្នុងតំបន់អាស៊ានដោយផ្តោតលើការពិភាក្សារួមមួយក្រោមក្របខណ្ឌនៃសសរស្តម្ភទាំងបីរបស់អាស៊ាន និងការចែករំលែកទស្សនៈ ការយល់ដឹង ការអនុវត្តល្អ
និងចំណេះដឹងលើរបៀបលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ព្រមទាំងដើម្បីពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមនាពេលអនាគតក្នុងក្របខណ្ឌអាស៊ាន។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា ក្នុងអំឡុងពេលមានការរាតត្បាតយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់មានសិទ្ធិទទួលបានការថែទាំសុខភាពរួមមានផ្តល់ការថែទាំសុខភាពជាសារវ័ន្តទាំងនៅថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិ។ ការធ្វើតេស្ត ចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល និងធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃតាមយុទ្ធសាស្ត្រផ្ការីក ជូនប្រជាជនកម្ពុជានិងជនបរទេសដែលស្នាក់នៅកម្ពុជា។ ក្រសួងសុខាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ ដល់កុមារ ស្ត្រីមានផ្ទៃពោះ ជនមានពិការភាពជនទេសន្តរប្រវេសន៍ ។ ជាមួយគ្នានេះដែរក្រសួងផ្តល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ជារៀងរាល់ថ្ងៃអំពីជំងឺកូវីដ-១៩ ព្រមជាមួយនឹងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍។

ក្រសួងសុខាភិបាល បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ ១១៥ សម្រាប់ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជំងឺ ជូនសាធារណៈជន ២៤ម៉ោងលើ ២៤ម៉ោង។ លើសពីនេះទៀតក្រសួងផ្តល់សិទ្ធិទទួលបាន អាហារូបត្ថម្ភក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជាការផ្តល់សាច់ប្រាក់ ដល់ប្រជាជនដែលរងហានិភ័យ ពិសេស ស្រ្តី និងកុមារ រួមទាំងអាហារហាឡាល់សម្រាប់ជនមូស្លីមផងដែរ។ សិទ្ធិចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺធ្វើឡើងតាមរយៈយុទ្ធនាការការចូលរួមរបស់សហគមន៍ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីការបង្ការ និងការស្វែងរកការធ្វើតេស្តការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ។

ក្នុងនេះដែរ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្ពុជាបានទទួលនាវាទេសចរណ៍ Westerdam ដែលទទួលផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុត ពី សម្តេចតេជោប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលកាប៉ាល់ដឹកមនុស្សជាង ២
២០០នាក់ ដែលក្នុងកាលៈទេសៈនោះមិនមានប្រទេសណាយល់ព្រមទទួលឲ្យ កាប៉ាល់ Westerdam
ចូលចតទ្បើយ។
ជាងនេះទៀត ប្រទេសកម្ពុជាមានប្រព័ន្ធសន្តិសុខសុខភាពដែលមានភាពធន់ និងនិរន្តរភាពដែលអាចឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈហើយសហគមន៍ទាំងអស់បានត្រៀមលក្ខណៈយ៉ាងល្អសម្រាប់ជំងឺរាតត្បាតដែលអាចកើតមានឡើងនាពេលអនាគត ។

គួរបញ្ជាក់ថាកិច្ចសន្ទនាថ្នាក់តំបន់នេះមានការចូលរួមពីផ្នែកពាក់ព័ន្ធតាមវិស័យអាស៊ានអ្នកជំនាញផ្នែកសិទ្ធិមនុស្សមកពីស្ថាប័នសិទ្ធិមនុស្សជាតិវិទ្យាស្ថាននីតិអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិលេខាធិការដ្ឋានអាស៊ាន បណ្តាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ
អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធនានាសរុបប្រហែល១០០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


