ព័ត៌មានជាតិ
ខេត្តបាត់ដំបងផ្អាកទីតាំងមួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
ទីតាំងមួយចំនួនដូចជាក្លឹបហាត់ប្រាណ និងកន្លែងម៉ាស្សា ត្រូវបានកម្លាំងចម្រុះចុះបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ខណ:ដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលមកដល់ក្រុងបាត់ដំបង ។

នៅរាត្រីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នេះ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលដឹកដោយលោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងដោយមានការចូលរួមសហការពីអាជ្ញាធររដ្ឋបាលក្រុងក៏ដូចជាសមត្ថកិច្ច បានបន្តធ្វើការចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍តាមអាជីវកម្មទេសចរក្នុងក្រុងបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយបន្ថែមនូវសេចក្តីជូនដំណឹងលេខ ០០២ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ស្តីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម សេវាកម្មទេសចរណ៍ នៅទូទាំងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ៥៥៩/២១ ស.ជ.ណ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុងនឹងក្រៅសណ្ឋាគារ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាបណ្តោះអាសន្ន ។

នៅក្នុងការចុះត្រួតពិនិត្យនោះផងដែរ ក្រុមការងាក៏បានណែនាំឱ្យរាល់អាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋានដែលមានតន្រី្តចាក់កំដរមេត្តាធ្វើការផ្អាកសកម្មភាពមានភ្លេងកំដរក្នុងដំណើរអាជីវកម្មរបស់ខ្លួនចាប់ពីពេលនេះតទៅ ហើយចំពោះអាជីវកម្មម៉ាស្សាតាមផ្ទះល្វែង ក្រុមការងារបានស្នើឱ្យម្ចាស់អាជីវកម្មធ្វើការផ្អាកប្រកបអាជីវកម្មជាបណ្តោះអាសន្នផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវជម្ងឺដ៏កាចសាហាវនេះនៅក្នុងសហគមន៍៕
អត្ថបទ៖ សោ និយមរដ្ឋ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ