Connect with us

ព័ត៌មានអន្ដរជាតិ

អូស្ត្រាលី​ចេញ​ការ​ព្រមាន​ហានិភ័យ​​​ភេរវកម្មពេលធ្វើដំណើរទៅថៃ

បានផុស

នៅ

រដ្ឋាភិបាលអូស្ត្រាលីបានព្រមានអ្នកធ្វើដំណើរអំពី «ហានិភ័យនៃអំពើភេរវកម្ម» ដែលកំពុងបន្តនៅទូទាំងប្រទេសថៃ បន្ទាប់ពីប៉ូលិសថៃ បានរាយការណ៍ថាបានរកឃើញគ្រឿងផ្ទុះ​នៅក្នុងតំបន់ទេសចរណ៍​រួមទាំងនៅកោះភូកេត និងខេត្តក្រប៊ី។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​អូស្រ្តាលី ABC នាថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍ដែលបានបង្ហោះទៅកាន់គេហទំព័រ Smartraveller របស់នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បាននិយាយថា៖ «តំបន់ទេសចរណ៍ដ៏ពេញនិយម អាចជាគោលដៅនៃការវាយប្រហារភេរវកម្ម ពោលគឺនៅគ្រប់ទីកន្លែង​ទូទាំងប្រទេសថៃ រួមទាំងទីក្រុងបាងកក និងភូកេត»។

សេចក្ដីថ្លែងការណ៍បន្តថា៖ «អាកាសយានដ្ឋានអន្តរជាតិភូកេត បានបង្កើនវិធានការសន្តិសុខ ហើយអ្នកដំណើរគួរតែមកដល់ទាន់ពេលសម្រាប់ជើងហោះហើររបស់ពួកគេ។ នេះបន្ទាប់ពីការរកឃើញថ្មីៗ​នៃគ្រឿងផ្ទុះ​ក្បែរអាកាសយានដ្ឋាន»។ អាជ្ញាធរអូស្រ្តាលីដដែល បានបន្ថែមថា៖ «អាជ្ញាធរថៃក៏បាន​ដោះកៃគ្រាប់បែកនៅខេត្តភូកេត ក្រាប៊ី និងផាងង៉ា ហើយបានធ្វើការចាប់ខ្លួនផងដែរ»។

គួរគូសបញ្ជាក់ថា ​អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានចាប់ខ្លួនជនសង្ស័យ ២ នាក់ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុម Barisan Revolusi Nasional (BRN) ដែលជាក្រុមឈានមុខគេក្នុងចលនាបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍ ​ដើម្បីស្វែងរកឯករាជ្យភាពសម្រាប់ខេត្តភាគខាងត្បូង​របស់​ថៃ ដែលភាគច្រើនជាជនជាតិភាគតិចម៉ាឡេ និងមូស្លីម។

សារព័ត៌មាន​ថៃ Thai PBS បាន​ស្រង់សម្ដីអ្នកនាំពាក្យរបស់យោធាថៃ ដែលបាននិយាយថា បុរសទាំង ២ នាក់ក្នុងវ័យ ២០ ឆ្នាំ រង​ការចោទប្រកាន់ថាបាន​បំពាក់ឧបករណ៍បំផ្ទុះមួយចំនួននៅក្នុងខេត្តភូកេត ក្រាប៊ី និងផាងង៉ា ដែលបង្កជាក្ដីបារម្ភសន្តិសុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម