Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ពង្រឹងសមត្ថភាពផ្នែកមគ្គុទ្ទេសក៏ទេសចរណ៍ដល់គ្រូបង្គោលចំនួន១៦រូបមកពី៧ខេត្ត

បានផុស

នៅ

ក្រសួងទេចរណ៍ បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពចំណេះដឹងបដិសណ្ឋារកិច្ចមគ្គុទ្ទេសក៏ទេសចរណ៍ដល់មន្រ្តីគ្រូបង្គោលចំនួន១៦នាក់នៅភូមិសាស្រ្តខេត្តកោះកុង ខណៈពួកគេមកពីបណ្តាខេត្តចំនួន៧នៃប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជាគ្រូបង្គោលចំនួន១៦នាក់ មកពីខេត្តពោធិត៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង និងខេត្តកំពង់ឆ្នាំង កំពុងត្រូវចូលវគ្គសិក្សាពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញមគ្គុទ្ទេសក៏ទេសចរណ៍​សហគមន៍នៅក្នុងមូលដ្ឋានខេត្តកោះកុង។

លោក ជួប រតនា ប្រធាននាយកដ្ឋានផ្នែកការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា វគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចផ្នែកមគ្គុទ្ទេសក៏ទេសចរណ៍ដល់សហគមន៍ធ្វើឡើងក្នុងគោល​បំណងជំរុញ និងលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមគ្គុទ្ទេសក៏ទេសចរណ៍ក្នុងវិស័យទេសចរណ៍ប្រកបដោយសមត្ថភាព និងគុណភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការក្នុងឧស្សាហកម្មទេសចរណ៍។

លោក ជួប រតនា គូសបញ្ជាក់ទៀតថា គ្រូបង្គោលចំនួន១៦នាក់ នឹងទទួលចំណេះដឹងសមត្ថភាពកាន់តែច្បាស់លាស់លើការផ្តល់សេវាកម្មមគ្គុទ្ទេសក៏ទេសចរណ៍ទីប្រជុំជន ឬនៅតាមសហគមន៍អេកូទេសចរណ៍កម្សាន្តគោលដៅក្នុងខេត្តរបស់ខ្លួន។ ដូច្នេះពួកគាត់ ចាំបាច់ត្រូវតែទទួលបានចំណេះដឹងថ្មីបន្ថែមសម្រាប់ប្រសិទ្ធភាពការងារ និងដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍នៅកម្ពុជា។

ក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ជាការងារអទិភាពដ៏សំខាន់សម្រាប់ក្រសួងទេសចរណ៍ក្នុងការឆ្លើយតបទៅនឹងការដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយុទ្ធសាស្រ្ត ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នទេសចរណ៍ ដោយត្រូវឈរលើមូលដ្ឋានទាមទារឱ្យមានការគិតគូរខ្ពស់ ជាពិសេសស្របតាមផែនការ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ។

ទាក់ទិនបញ្ហាទេសចរណ៍នេះដែរ ត្រូវបានលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង យល់ថា ជាសកម្មភាពដ៏វិសេសវិសាលចំពោះកិច្ចចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យរីកចម្រើនឡើងវិញ ព្រមទាំងការពារបេតិកភណ្ឌ វប្បធម៌ ធនធានធម្មជាតិ និងបង្កើនឱកាសការងារសេដ្ឋកិច្ចចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តនីមួយៗផងដែរ។

លោកអភិបាលរងខេត្តកោះកុង បន្តថា គ្រូបង្គោលនៅខេត្តកោះកុង ក៏ដូចជាខេត្តចំនួន៦ផ្សេងទៀតដែលមានវត្តមានចូលរួមវគ្គសិក្សានេះ នឹងស្វែងយល់កត្តាភូមិសាស្រ្ត ឬតំបន់ប្រវត្តិសាស្រ្ត សម្រាប់ជាទុនពុទ្ធិបទពិសោធន៍ថ្មីបន្ថែមលើអាជីពផ្នែកផ្តល់សេវាកម្មទេសចរណ៍នៅតាមរមណីយដ្ឋាន ភោគជនីយដ្ឋាន ឬរីស៊តនានា ដើម្បីបង្កើនភាពទាក់ទាញកំណើនភ្ញៀវទេសចរ និងផ្សព្វផ្សាយពីសក្តានុពលអ្វីដែលខេត្តនីមួយកំពុងមាន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៩ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម