Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវប្រកាសផ្លាស់ប្តូរអភិបាលស្រុកចំនួន​២​

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកចំនួន២​ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីនេះចូលរួមជាអធិបតីដោយលោក​ យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមន្ត្រីនៃមន្ទីរចំណុះរដ្ឋបាលខេត្តជាច្រេីនរូបផងដែរ។​ ក្នុងពិធីប្រកាសនេះ​ដែរ​ពេលព្រឹក​ ប្រកាសលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់​ ទៅទទួលតួនាទីថ្មី​ ជាអភិបាលស្រុកសំរោង ដោយឡែក​ពេលរសៀលថ្ងៃខែឆ្នាំដដែលលោក កេត ម៉ៅ អភិបាលស្រុកសំរោង​ ត្រូវបានផ្ទេរទៅជាអភិបាលស្រុកត្រាំកក់វិញ។

សូមបញ្ជាក់ដែរថា​ បេីយោងតាមអនុក្រឹត្យលេខ ១១០៩ អនុក្រ.តត ស្ដីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ត្រូវបានផ្ទេរភារកិច្ច លោក កៅ វគ្គសែល ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពី អភិបាលស្រុកត្រាំកក់ ឱ្យកាន់មុខតំណែងជា អភិបាលស្រុកសំរោង ថ្មី និងលោក កេត ម៉ៅ ឋានន្តរស័ក្ដិឧត្តមមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលស្រុកសំរោង ឱ្យកាន់មុខតំណែង ជា អភិបាលស្រុកត្រាំកក់៕

​អត្ថបទ៖ វីរ:

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម