ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតការងារចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សមាជិក-សមាជិកាគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នាដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត និងត្រៀមលក្ខណៈសម្បត្តិដើម្បីបន្តបំពេញភារកិច្ចជូនគណបក្ស។ គណៈចលនាមហាជន ដើរតួនាទីយ៉ាងសកម្មក្នុងនាមជាសេនាធិការគណៈកម្មាធិការកណ្តាលលើការងារក្តាប់សភាពការណ៍សតិអារម្មណ៍មហាជនដែលជាកម្លាំងស្នូលនៃការគាំទ្រគណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិតទៅមុខ។ គណៈចលនាមហាជន រួមជាមួយអង្គការចាត់តាំងនានារបស់គណបក្ស បានសហការគ្នាយ៉ាងសស្រាក់សស្រាំ សំដៅធានាប្រសិទ្ធភាព និងសម្រេចឱ្យបាននូវទិសដៅការងារដែលគណបក្សបានដាក់ចេញ។

គោលបំណងសំខាន់នៃសន្និបាតនាពេលនេះ គឺដើម្បីបូកសរុបលទ្ធផលការងារក្នុងរយៈពេល ១ឆ្នាំកន្លងទៅ ក្នុងតួនាទីជាស្ថាប័នជំនួយការឱ្យគណៈកម្មាធិការកណ្តាល លើការងារដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជន របស់គណបក្សក្នុងស្រទាប់មហាជន រួមមាន យុវជន ស្ត្រី កម្មករនិយោជិត និងអង្គការសង្គមនានា សំដៅរៀបចំទិសដៅការងារបន្ត ដែលឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់មហាជន ស្របតាមបរិបទនៃការវិវឌ្ឍថ្មីៗរបស់សង្គម។
គណៈចលនាមហាជនទូទាំងប្រទេស និងគណៈចលនានានាសម្រេចបានសមិទ្ធផល ក៏ដូចជាបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់លើការងារយុវជន ការងារស្រ្តី ការងារសហជីព ការងារចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ រួមមានការពង្រឹងពង្រីករចនាសម្ព័ន្ធ ព្រមទាំង ក្តាប់បានសភាពការណ៍នយោបាយ ការគ្រប់គ្រងសតិអារម្មណ៍មហាជន ការផ្សព្វផ្សាយ ការងារអប់រំ បណ្តុះបណ្តាល ការងារបោះឆ្នោត ព្រមទាំងការងារសង្គម និងមនុស្សធម៌ ដែលផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយការងារនយោបាយសតិអារម្មណ៍ និងចាត់តាំងមហាជន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


