Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីធានាឱ្យពលរដ្ឋគ្រប់រូប ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​អាទិភាព​គោលនយោបាយ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០២៤-២០២៨ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ទទួលបាន​ការ​អប់រំ​ប្រកប ដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន ពោរពេញ​ដោយ​ចំណេះដឹង បំ​ណិ​ន វិន័យ សីលធម៌ និង​ឥរិយាបថ​ល្អ ព្រមទាំង​សុខភាព​ល្អ កាយសម្បទា​រឹងមាំ និង​ការសិក្សា​ពេញ​មួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០២៤-២០២៨​ ថ្មី​នេះ ​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី សកម្មភាព​គាំទ្រ​សូចនាករ​គាំទ្រ​យុទ្ធសាស្ត្រ​បញ្ចកោណ​ កាលពី​រសៀល​ថ្ងៃទី ​១៩ ខែធ្នូ ឆ្នាំ ​២០២៤ នៅ​ទីស្ដីការក្រសួង។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​បានឱ្យដឹងថា ក្នុងនោះ​មាន​អាទិភាព​ចម្បង​ចំនួន ៨ ត្រូវ​បានកំណត់​សម្រាប់​អនុវត្ត​ពី​ឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៨ រួមមាន ៖ ១).​ការពង្រឹង​អភិបាលកិច្ច​សាលារៀន​, ២).​ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស​, ៣).​ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន​, ៤).​ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍​ក្នុងការ​អប់រំ ស្របតាម​ពាក្យស្លោក ភាពជា​ដៃគូ​រដ្ឋ​និង​សហគមន៍​ដើម្បី​ការអប់រំ​, ៥).​ការអប់រំ​ឌីជីថល​, ៦). ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​, ៧).​ការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព និង ៨).​ការអភិវឌ្ឍ​ការអប់រំ​កាយ និង​កីឡា។

ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ទៀត ឈានទៅ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានកំណត់ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់នូវ​អនុសាសន៍​ឱ្យ​ក្រុមការងារ​ទាំងអស់ ត្រូវធ្វើ​ការវិភាគ​ផ្អែកលើ​មូលហេតុ​គាំទ្រ និង​ឈានទៅ​ព្យាករណ៍ ចំនួន​សាលា​ដែល​នឹង​ប្រែក្លាយជា​សាលារៀន​គំរូ ចំនួន​គ្រូបង្រៀន ចំនួន​សិស្ស ផ្សារភ្ជាប់​នឹង​អត្រា​ដែល​ឆ្លុះបញ្ចាំង​នូវ​បរិមាណ និង​គុណភាព​, បន្ថែម​ការយកចិត្តទុកដាក់​លើ​ការពន្យល់ ដោយ​ផ្អែកលើ​ហេតុផល​សមស្រប និង​និន្នាការ​ នៃ​អត្រា​ប្រែប្រួល​ក្នុង​រយៈពេល ១០ ឆ្នាំ ពិនិត្យមើល​សូចនា​ការ​ក្នុង​សន្និបាត​អប់រំ និង​កំណត់​ក្របខណ្ឌ​វាយតម្លៃ​ថ្នាក់ជាតិ លទ្ធផល​ នៃ​ការវិភាគ ​១០ ​ឆ្នាំ លទ្ធផល​លើ ESP និង​និន្នាការ ១០​ ឆ្នាំ​ ទៅមុខ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ការអភិវឌ្ឍ​មូលធន​មនុស្ស​នៅតែ​ជា​អាទិភាព​គន្លឹះ ដែល​ត្រូវផ្ដោត​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​។ មុំ​ទី​១ នៃ​បញ្ច​កោណ​យុទ្ធសាស្ត្រ​ទី​១ «​ការអភិវឌ្ឍ​មូលធន​មនុស្ស​» គឺ​ការពង្រឹង​គុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដែលមាន​គោលបំណង បង្កើត​បរិយាកាស​ល្អ សម្រាប់​ការអប់រំ និង​ការបណ្ដុះបណ្ដាល ប្រកបដោយ​គុណភាព និង​ជំនាញ​ខ្ពស់ ដោយ​ផ្ដោតលើ​ការពង្រឹង​អភិបាលកិច្ច​នៃ​ការគ្រប់គ្រង​នៅតាម​គ្រឹះស្ថានសិក្សា ការ​ពង្រឹង​លើ​គុណភាព ​នៃ​ការបណ្ដុះបណ្ដាល​គ្រប់​កម្រិត ការបង្កើន​គុណភាព និង​ការ​ចូលរៀន​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង​គណិតវិទ្យា (STEAM) និង​ការពង្រឹង​ការអប់រំ​កាយ និង​កីឡា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឡានក្រុងក្រឡាប់នៅខេត្ត Ha Tinh ប្រទេសវៀតណាមស្លាប់មនុស្ស១០នាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ថៃ​​​បង្កើន​ការ​ដាក់សម្ពាធ​យោធា​លើ​​កម្ពុជា​​ដោយសារ​ថៃ​ជាប់​សំណាញ់​ច្បាប់​អន្តរជាតិ​​

ព័ត៌មានជាតិ១៩ នាទីutes មុន

អាជ្ញាធរជាតិព្រះវិហារ ទាមទារឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់ការប្រើយន្តហោះទម្លាក់គ្រាប់មកលើប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ថៃ ចាប់ផ្ដើមវាយប្រហារដោយកាំភ្លើងធំចូលមូលដ្ឋានខេត្តពោធិ៍សាត់ទាំងព្រឹកព្រលឹមនៅថ្ងៃទី២៦កក្កដានេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ទទួលស្គាល់ថា ខ្លួនពិតជាទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជាមែន

Sokha Hotels

ព័ត៌មានពេញនិយម