ព័ត៌មានជាតិ
ក្រសួងសាធារណការទុកពេល៥ខែឱ្យម្ចាស់យានដ្ឋានជួសជុលរថយន្តទាំងអស់ទៅសុំលិខិតអាជីវកម្ម
ក្រសួងសាធារណការព្រមានចុះបិទយានដ្ឋានជួសជុល និងកែច្នែដំឡើងយានយន្តដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្មទាំងអស់ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥តទៅ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រសួងសាធារណការបានទុកពេលត្រឹមថ្ងៃទី៣០ ខែមិថុនា ដើម្បីឱ្យម្ចាសយានដ្ឋានទាំងអស់នៅកម្ពុជាទៅដាក់ពាក្យស្នើសុំចុះបញ្ជី និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន។
ក្រសួងបញ្ជាក់ថា៖ «ផុតឱសានវាទនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្អាកជាបណ្ដោះអាសន្ននូវការទទួលពាក្យស្នើសុំចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន»។

អនុក្រឹត្យស្ដីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នែដំឡើងយានយន្តឆ្នាំ២០០៨ បានផ្ដល់សិទ្ធិដល់ក្រសួងសាធារណការ មានសមត្ថកិច្ចក្នុងការគ្រប់គ្រងចុះបញ្ជី និងផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋានជួសជុល និងកែច្នៃតំឡើងយានយន្តនៅកម្ពុជា។ ជនជាតិខ្មែរ ឬជនបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលធ្វើអាជីវកម្មយានដ្ឋានជួសជុល ឬយានដ្ឋានកែច្នៃដំឡើងយានយន្ត ត្រូវគោរពតាមច្បាប់ និងបទបញ្ញាតិ្តនានារបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


