ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីរៀបចំផែនការយុទ្ធសាស្រ្ត និងគោលនយោបាយឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរដ្ឋាភិបាល
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត
និងគោលនយោបាយរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១
របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងាររបស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលកាលពីថ្ងៃទី១៤មករា លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា «ការធ្វើផែនការគឺជាដំណើរការរៀបចំជាអចិន្រ្តៃយ៍សំដៅធ្វើឱ្យប្រសើរឡើងការប្រើប្រាស់ធនធានទាំងឡាយ ការសម្របសម្រួល
និងការបម្រើសេវាឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីសម្រេចគោលដៅសុខភាពសាធារណៈ និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ»។ លោករដ្ឋមន្រ្តីបានណែនាំឱ្យមន្ត្រីត្រូវបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ ជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះដល់នាយកដ្ឋានត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចាំដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាលស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន។ ត្រូវពង្រឹងកិច្ចសហការ និងសម្របសម្រួលការងារជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកាផ្តោតលើផែនការសកម្មភាពជាអាទិភាព។

ជាមួយគ្នានេះដែរ ត្រូវគ្រប់គ្រងទិន្នន័យសុខាភិបាលមានគុណភាព ការសិក្សាវាយតម្លៃវិភាគទិន្នន័យច្បាស់លាស់ មុនរៀបចំគោលនយោបាយ ផែនការ ជាពិសេសផ្តោតលើអត្ថប្រយោជន៍ របស់ប្រជាជនគោលដៅដែលសង្កត់ធ្ងន់លើការពង្រីកការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូបដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។ លើសពីនេះទៀតត្រូវយកចិត្តទុកដាក់លើការកែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគីប្រតិបត្តិពាក់ព័ន្ធដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារជាពិសេសត្រូវរៀបចំក្របខណ្ឌសូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃគ្រប់សកម្មភាពការងាររបស់អង្គភាពពាក់ព័ន្ឋ។

លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់
នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលដែលបានខិតខំបំពេញការងារបានល្អប្រសើរនាពេលកន្លងមក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ