ព័ត៌មានជាតិ
ធនាគារជាតិសាខាខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋមានក្រដាសប្រាក់ចាស់ ទក់ ឬរហែក មកប្តូរយកក្រដាសប្រាក់ថ្មីវិញ
ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី បានអំពាវនាវទៅដល់សាធារណជនដែលរស់នៅក្នុងខេត្តរតនគិរី ដែលមានក្រដាសប្រាក់ ទក់ រហែក ឬចាស់ ប្រើប្រាស់មិនកើត ទៅប្តូរយកក្រដាសប្រាក់ថ្មីវិញ ដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ និងប្រើប្រាស់ប្រាក់រៀលកាន់តែ ទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី កំពុងសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្ត នឹងរៀបចំយុទ្ធនាការប្តូរប្រាក់រៀល ទក់ ចាស់ រហែក ជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃសេវា និងផ្ទេរចូលទៅក្នុងគណនីបាគង ឬគណនីដែលជាសមាជិកបាគង នៅរមណីយដ្ឋានបឹងកន្សែងជាប់អកបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹក ដល់ ម៉ោង ១៥:០០ រសៀល។

សាខាធនាគារជាតិខេត្តរតនគិរី បានអំពាវនាវឲ្យសាធារណៈជនទាំងអស់ ដែលមានបំណងចង់ចូលរួមប្តូប្រាក់នេះ នៅទីតាំង និងកាលបរិច្ឆេទខាងលើ។ ធនាគារជាតិសាខាខេត្ត ក៏អាចបើកគណនេយ្យថ្វាយ និងជូនព្រះសង្ឃ និងប្រជាពលរដ្ឋ អាចបើកគណនេយ្យបាគង ឬគណនេយ្យធនាគារបានផងដែរ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ដើម ឬ លិខិតឆ្លងដែន ឬសង្ឃដីកាច្បាប់ដើម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា សាខាខេត្តរតនគិរី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


