ព័ត៌មានជាតិ
វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរួមចំណែកព្យាបាលជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២៤
នៅក្នុងឆ្នាំ២០២៤កន្លងទៅ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ បានចូលរួមចំណែកក្នុងការព្យាបាលជំងឺជូនដល់បុគ្គលិក និស្សិតក្នុងអង្គភាព និងប្រជាជនប្រមាណជាង ៣ពាន់នាក់។

បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ គឺនៅវិទ្យាស្ថាននេះ ក៏មានមន្ទីរពេទ្យមួយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការព្យាបាលជំងឺជូនដល់បុគ្គលិក និស្សិតក្នុងអង្គភាព និងប្រជាជន ដែលរស់នៅជុំវិញវិទ្យាស្ថាន ជាសមាជិករបស់ ប.ស.ស នឹងចូលរួមសកម្មភាពផ្សេងៗរបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល។ ក្នុងនោះ នៅឆ្នាំ២០២៤កន្លងមក បានពិនិត្យ និងព្យាបាលជារួមបានចំនួន ៣ ៣៦៤នាក់។

សម្រាប់ការងារស្នូល លើការបណ្ដុះបណ្ដាល ឧត្តមសេនីយ៍ឯកនាយកវិទ្យាស្ថាន បានឱ្យដឹងថា និស្សិតដែលបានសិក្សានៅវិទ្យាស្ថាន តម្រូវឱ្យមានការប្រឡងជាប់ថ្នាក់ជាតិ និងប្រឡងចេញថ្នាក់ជាតិក្រោយបញ្ចប់ការសិក្សា ខណៈសព្វថ្ងៃវិទ្យាស្ថានមាន ៤មហាវិទ្យាល័យ ដែលកំពុងតែបណ្ដុះបណ្ដាលនិស្សិត បច្ចុប្បន្នមានចំនួន៨វគ្គ ដែលមាននិស្សិតសរុប ៧៨១នាក់ ស្រី២៨៥នាក់។
របាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្ដាប់របាយការណ៍អំពីសកម្មភាពការងារ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ដែលសម្រេចបាននារយៈពេលកន្លងមកនេះ ដែលស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីលោកស្រី នាយឧត្ដមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

នាយឧត្ដមសេនីយ៍ ដាំ ដារីនី បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលវិទ្យាស្ថានសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងទិសដៅដែលត្រូវអនុវត្តបន្ត ជាពិសេសតែងមានសកម្មភាពជាប្រចាំ ពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងជួសជុលកែលម្អក្នុងវិទ្យាស្ថាន។
លោកស្រី នាយឧត្ដមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន បន្តពិនិត្យរៀបចំកម្មវិធីសិក្សាឱ្យស្របទៅតាមស្តង់ដារថ្នាក់ជាតិ លើកកម្ពស់កិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រយោជន៍ដល់ការបណ្ដុះបណ្ដាលលើកកម្ពស់ការគោរពវិន័យ សីលធម៌ គុណធម៌ និងវិជ្ជាជីវៈ លើកកម្ពស់សាមគ្គីឯកភាពផ្ទៃក្នុង ការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ គណៈគ្រប់គ្រងវិទ្យាស្ថាន និងនិស្សិត ទាំងស៊ីវិល និងយោធាឱ្យបានល្អប្រសើរ។

ឆ្លៀតឱកាសនោះ លោកស្រី នាយឧត្ដមសេនីយ៍ ក៏បានគូសរំលេចពីការដឹងគុណតម្លៃសុខសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុន។
លោកស្រី ដាំ ដារីនី ក៏បានផ្ដាំផ្ញើក្នុងជួរថ្នាក់ដឹកនាំរួមជាមួយយោធិនគ្រប់ថ្នាក់ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុងដោយសម្របសម្រួលទៅតាមយន្តការគ្រប់គ្រងរបស់វិទ្យាស្ថាន ព្រមទាំងគោរពឲ្យបានម៉ឺងម៉ាត់រាល់បទបញ្ជាច្បាប់ និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួនបំផុត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២១ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C