ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដារសាលារៀនគំរូ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដារសាលារៀនគំរូ និងជំរុញ និងលើកទឹកចិត្តដល់សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដារ សាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

ការប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដារសាលារៀនគំរូនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបើកសន្និបាត លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដារសាលារៀនគំរូ រួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា ៥០ អនុវិទ្យាល័យ ៥ វិទ្យាល័យ ៦០ និងសាលាគរុកោសល្យ ៥។ ក្រសួងសូមលើកចិត្តឱ្យសាលារៀនទាំង ១៤៤ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដារសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា (គ.វ.អ.) ដែលដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការកែទម្រង់ និងដាក់ចេញនូវវិធានគន្លឹះសម្រាប់វិស័យអប់រំពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដោយផ្ដោតទៅលើការពង្រឹងជំនាញទន់របស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀនសកម្មភាពក្រៅម៉ោងសិក្សា និងការចូលរួមពីសហគមន៍។

ទន្ទឹមនឹងនេះ លេខាធិការដ្ឋាន គ.វ.អ. បានចុះជ្រើសរើសសាលាបឋមសិក្សាគោលដៅចំនួន ៤២ សាលា នៅបណ្តារាជធានី-ខេត្តចំនួន ៩ នៅឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សា ចំនួន ២ ម៉ោងបន្ថែម រួមមាន វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត ការចូលរួមពីសហគមន៍។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលារៀន គោលដៅ គវអ. បានពង្រីកដោយប្រើប្រាស់យុទ្ធសាស្ត្រផ្ការីក ដល់សាលាបឋមសិក្សាចំនួន ១៦១ ក្នុង ២៥ រាជធានី-ខេត្ត។

កាលពីសន្និបាតអប់រំនៅខែមេសា ឆ្នាំ ២០២៤ ក្រសួងអប់រំ បានវាយតម្លៃ និងទទួលស្គាល់សាលាគំរូចំនួន ១២០ ក្នុងនោះរួមមាន មត្តេយ្យសិក្សា ១០ បឋមសិក្សា ៤០ អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥។
គួរបញ្ជាក់ថា ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដារសាលាគំរូទាំងបីកម្រិតក្រសួងអប់រំបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដារសាលារៀនគំរូ,ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ, បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដារសាលារៀនគំរូទាំងបីកម្រិត,ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង ៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិថ្នាក់រាជធានី-ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។ ក្រសួង ក៏បានអភិវឌ្ឍន៍ឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាព៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


