Connect with us

ព័ត៌មានជាតិ

ហ៊ីសៃ តៃម៉ូ ឈ្នះ​ជើង​ខ្លាំង​កំពូលៗ​របស់​កម្ពុជា​សូម្បី​ ម៉ឺន​ មេឃា​ ក៏​ចង់​សាក​សមត្ថភាព​ជា​មួយ​ដែរ…

បានផុស

នៅ

ជើង​ខ្លាំង​របស់​ប្រទេស​ជប៉ុន​ ហ៊ីសៃ​ តៃម៉ូ (Hisai Taimu)​ បន្ទាប់​ពី​ផ្ដួល​ ពេជ្រ​ សម្បត្តិ​ យក​ឈ្នះ​ វណ្ណថង​ ២ដង​រួច​មក​រូប​គេ​ហាក់​ល្បី​ឈ្មោះ​ជា​ខ្លាំង​នៅ​កម្ពុជា​ ឥលូវ​នេះ​សូម្បី​ ម៉ឺន​ មេឃា​ ក៏​ចង់​ជួប​សាកល្បង​សមត្ថភាព​ជា​មួយ​ដែរ​ ប៉ុន្តែ​លេង​ទម្ងន់​ ៦៣,៥​គីឡូក្រាម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុក មេឃា​

កីឡាករ​ ម៉ឺន​ មេឃា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ក៏​ចង់​សាក​សមត្ថភាព​ជា​មួយ​ ហ៊ីសៃ តៃម៉ូ ផង​ដែរ​ ប៉ុន្តែ​សុំ​លេង​លើ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ឡើង​ទៅ ដូច្នេះ​បើ​ប្រកួត​ត្រឹម​ ៦០-៦២​គីឡូក្រាម​ខ្លួន​មិន​ជួប​ប្រកួត​ជា​មួយ​ឡើយ។​ ដូច​ដឹងស្រាប់ហើយ​កីឡាករ​ជប៉ុន​រូប​នេះ​កាយសម្បទា​ក៏​ធំ​ដែរ​ ដូច្នេះ​បើ​អាច​ជួប​គ្នា​ទម្ងន់​ ៦៣,៥​គីឡូក្រាម​នេះ​តែ​ម្ដង​ទៅ។​

រូបភាពលើផេកថោន

កូន​ប្រុស​លោក​ អេ ភូថង​ រូប​នេះ​បញ្ជាក់​ទៀត​ថា​ បើ​ប៉ះ​គ្នា​មែន​ខ្លួន​ពិត​ជា​ចង់​ឈ្នះ​ ដូច្នេះ​ទាល់តែ​លេង​ទម្ងន់​ដែល​ខ្លួន​ប្រកួត​បច្ចុប្បន្ន​ទើប​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នេះ។​ ប្រសិន​បើ​ខ្លួន​សម្រក់​ចុះ​មក​ត្រឹម​ ៦០ ឬ​ ៦២​ គីឡូក្រាម​ក៏​ដោយ​គឺ​ពិបាក​ និង​គ្មាន​កម្លាំង​វាយ​ជា​មួយ​ តៃម៉ូ ឡើយ​។​ ហេតុ​នេះ​បើ​ចង់​រៀបចំ​ឲ្យ​ប៉ះ​គ្នា​មែន​ឲ្យ​ តៃម៉ូ​ លេងទម្ងន់​ដូច​រៀបរាប់ខាងលើ​នេះ​មក។​

រូបភាពលើផេកថោន

បញ្ជាក់​ដែរ​ថា​ ហ៊ីសៃ តៃម៉ូ (Hisai Taimu) ជា​កីឡាករ​ជប៉ុន​ល្បី​ឈ្មោះ​ និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​កម្ពុជា​ដូច​ជា​ឈ្នះ​ ឈុត​ សេរីវណ្ណថង​ ២ដង (ឈ្នះសន្លប់១​ ឈ្នះ​ពិន្ទុ១) ចាញ់​ពិន្ទុ​ ពេជ្រ សម្បត្តិ​ ១ដង​ និង​ឈ្នះ​សន្លប់​ ១ដង​វិញ​នៅ​ទឹកដី​ជប៉ុន និង​ ឈ្នះ​ រតនៈ​ សុធី​ ដោយ​ពិន្ទ ១ដង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម