ព័ត៌មានជាតិ
អ្នកជំនាញប្រាប់មូលហេតុ ពីក្រោយប្រាក់រៀលខ្មែរស្ទុះងើបឡើងធៀបប្រាក់ដុល្លារ?
ប្រាក់រៀលខ្មែរបានស្ទុះងើបតម្លៃ បើធៀបប្រាក់ដុល្លារនៅមួយរយៈចុងក្រោយនេះ។ តាមអត្រាប្តូរប្រាក់ពីធនាគារជាតិគិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ គឺមួយដុល្លារដូរបាន ៤ ០០៣ រៀល។
ការហក់ឡើងតម្លៃប្រាក់រៀល នាំឲ្យមានការចាប់អារម្មណ៍ពីមជ្ឍដ្ឋានពលរដ្ឋទូទៅ។ មន្រ្តីសមាគមធនាគារនៅកម្ពុជាក៏បានពន្យល់ពីមូលហេតុនៃការស្ទុះងើបតម្លៃប្រាក់រៀលខ្មែរ ខណៈអ្នកជំនាញមើលឃើញថាការស្ទុះងើបឡើងតម្លៃប្រាក់រៀលនៅពេលនេះ មិនគួរឲ្យព្រួយបារម្ភនោះទេ។

លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាបានកត់សម្គាល់ថា បើតាមការអង្កេតរបស់លោក ប្រាក់រៀលខ្មែរច្រើនហក់ឡើងតម្លៃក្នុងពេលវេលាជាក់លាក់មួយចំនួន ជាពិសេសអំឡុងពេលថ្ងៃបុណ្យទាន។
ថ្លែងចូលរួមក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្តីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ» រៀបចំដោយ CBC រួមជាមួយក្លឹបអ្នកកាសែតកម្ពុជានៅព្រឹកមិញនេះ លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា ស្ថានភាពពេលនេះក៏មិនខុសគ្នាដែរ។ ការហក់ឡើងតម្លៃប្រាក់រៀលខ្មែរ ដោយសារមានតម្រូវការច្រើន ខណៈក្រុមហ៊ុនជាច្រើនត្រូវការប្រាក់រៀលដើម្បីបង់ពន្ធលើប្រាក់ចំណេញ។ ទីពីរជិតចូលឆ្នាំថ្មី តម្រូវការប្រើប្រាស់ប្រាក់រៀលកើនខ្ពស់ និងមួយទៀតក៏ពាក់ព័ន្ធដល់រដូវកាលប្រមូលផលកសិកម្មរបស់កសិករផងដែរ។

បើតាមលោក រ័ត្ន សោភ័ណ និយាយពីទិដ្ឋភាពរួមនៃអត្រាប្តូរប្រាក់រៀលខ្មែរ មានស្ថិរភាពថ្លៃល្អ។ បើធៀបបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ នៅពេលប្រាក់ដុល្លារឡើងថ្លៃនាំឲ្យកើនអតិផរណា ហើយអត្រាប្តូរប្រាក់គ្មានលំនឹងក៏នាំឲ្យប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋដូចជាការឡើងថ្លៃទំនិញជាដើម។
ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ បញ្ជាក់បន្ថែមថា បើក្រឡេកមើលអត្រាប្តូរប្រាក់រៀល នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយគឺមានស្ថិរភាពក្នុងអត្រាត្រឹម ៤ ០០០ រៀល ធៀបប្រាក់ដុល្លារ។ ការប្រែប្រួលអត្រាប្រាក់រៀលនៅពេលនេះ មិនបង្កផលប៉ះពាល់ច្រើននោះទេ ដោយសារការប្រែប្រួលនេះតិចមែនទែន។
ផ្ទុយទៅវិញ បើប្រាក់ដុល្លារឡើងថ្លៃ ជះប៉ះពាល់ត្រឡប់ទៅវិញ។ មូលហេតុដោយសារជិត ៩០% នៃចរាចរណ៍សេដ្ឋកិច្ចប្រទេសកម្ពុជាប្រើប្រាស់លុយដុល្លារ។ នៅពេលលុយដុល្លារកើនតម្លៃ នឹងរុញឲ្យទំនិញនាំចេញឡើងថ្លៃ ហើយទេសចរមកលេងក៏រងផលប៉ះពាល់ ដោយសារការចំណាយច្រើនជាងមុន។
លោកលើកឧទាហរណ៍ប្រទេសជប៉ុន មានកំណើនទេសចរទៅលេងច្រើននៅឆ្នាំនេះ ហើយបើតាមការស្រាវស្រាវគឺដោយសារតម្លៃលុយយេនចុះថោក។
លោក រ័ត្ន សោភ័ណ ទាញចំណាប់អារម្មណ៍បន្ថែមយ៉ាងដូច្នេះថា ការប្រែប្រួលអត្រាប្រាក់រៀលនៅពេលនេះ ជាសញ្ញាណធម្មតាមិនជាខុសប្រក្រតី សូមកុំព្រួយបារម្ភ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


