Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បានលើកបង្ហាញពីខ្សែជីវិតរបស់សម្តេចដែលបានជួបនៅក្នុងអំឡុងខែមេសា កាលពីជាង៥០ឆ្នាំមុន។ រឿងជីវិតដែលសម្តេចតេជោ បានជួបប្រទះនោះ គឺមានទាំងរឿងជួយសង្រ្គោះប្រទេសជាតិ និងទាំងរឿងផ្ទាល់ខ្លួនរបស់សម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«រឿងដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ៤មេសាកន្លងមក ជាខួបលើកទី៥៥ឆ្នាំនៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ(​៤មេសា ១៩៧០-៤មេសា២០២៥)។ ១៣មេសាកន្លងមក ជាខួបលើកទី៥១ឆ្នាំដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាមនាចុងខែមីនា១៩៧៤ (១៣មេសា១៩៧៤-១៣មេសា ២០២៥)។ ចុងក្រោយនៅថ្ងៃ១៦មេសា ជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់និងពិការភ្នែកឆ្វេង​(១៦មេសា១៩៧៥-១៦មេសា២០២៥)»។ នេះ គឺជាការរៀបរាប់របស់សម្តេចតេជោ ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក និងតេឡេក្រាមរបស់សម្តេចតេជោ នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះសម្តេច។ រឿងទាំងនេះ រួមមាន រឿងយោធា នយោបាយ ការដឹកនាំប្រទេស និងរឿងផ្ទាល់ខ្លួន គឺជីវិតរបស់សម្តេចកាលនៅកម្លោះ ជីវិតពេលមានភរិយា ជីវិតពេលមានកូន និងជីវិតពេលមានចៅ។ សម្តេចតេជោ បានលើកឡើងថា៖« ពេលនេះ កំពុងរងចាំជីវិតពេលមានចៅទួតតែប្រហែលត្រូវរងចាំយូរបន្តិចព្រោះចៅៗកំពុងរៀន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម