ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសម្រេចឱ្យកាត់ផ្ដាច់ការជ្រៀតជ្រែកលើកិច្ចការក្រុមហ៊ុនរដ្ឋ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យកែសម្រួលអនុក្រឹត្យលក្ខខន្តិកៈរបស់សហគ្រាសសាធារណៈរបស់រដ្ឋដោយបើកផ្លូវឱ្យជនស៊ីវិលមកកាន់តួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនរបស់រដ្ឋបាន។ សម្ដេចថា «បើធ្វើការជាឯកជនទាល់តែមានផ្នត់គំនិតជាឯកជន» ដើម្បីធ្វើឱ្យមានលទ្ធផលជូនជាតិនិងប្រជាជន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើជ្រុលជារដ្ឋបង្កើតក្រុមហ៊ុនហើយត្រូវរើសមនុស្សដែលមានសមត្ថភាពពីវិស័យឯកជនឱ្យមកដឹកនាំអាជីវកម្មតែម្ដងទៅ។ សម្ដេចថាកន្លងទៅពេលរដ្ឋាភិបាលបង្កើតគ្រឹះស្ថានសាធារណៈរបស់រដ្ឋគឺដាក់មន្ត្រីរាជការជានាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនរដ្ឋទាំងនោះដែលអ្នកខ្លះមិនដែលមានបទពិសោធន៍ដឹកនាំអាជីវកម្មនោះទេ។
សម្ដេចថា៖ «ខ្ញុំឱ្យកែសម្រួលលក្ខខន្តិកនិងអនុក្រឹត្យដើម្បីបើកច្រកឱ្យអ្នកធ្វើប្រធានប្រតិបត្តិយើងអាចជួលអ្នកមកពីវិស័យឯកជនធ្វើការងារហ្នឹងតែម្ដង ដើម្បីឱ្យគាត់ដឹកនាំជាឯកជនតែម្ដងហើយរដ្ឋយើងត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ។ ហើយក្រុមប្រឹក្សាភិបាលកុំមកលូកលាន់ការដឹកនាំរបស់ក្រុមហ៊ុនឯកជនទោះបីជាក្រុមហ៊ុនឯកជនជាគ្រឹះស្ថានសាធារណរបស់រដ្ឋក៏ដោយ ក៏ត្រូវតែរត់ក្នុងលក្ខណៈឯករាជ្យដើម្បីប្រសិទ្ធភាព បានចំណេញ។ បើធ្វើជាឯកជនត្រូវមានផ្នត់គំនិតជាឯកជន ហើយត្រូវទទួលខុសត្រូវជាឯកជន ធ្វើបែបនេះដើម្បីឱ្យមានប្រសិទ្ធភាព មានសមិទ្ធផលជូនជាតិ និងប្រជាជនរបស់យើង»។

សម្ដេចថាបច្ចុប្បន្នសម្ដេចកំពុងពិនិត្យលើសេចក្ដីព្រាង៣ទៅ៤ក្រុមហ៊ុនរដ្ឋដែលគ្រោងបង្កើតដោយមិនទាន់មានការស្រុះស្រួលគ្នាជាសំឡេងមួយនៅឡើយ។ សម្ដេចបញ្ជាក់ថាការជជែកចចារយ៉ាងណាក៏បាន តែសំខាន់ត្រូវធានាថា អ្នកកាន់តួនាទីជានាយកប្រតិបត្តិមានឯករាជ្យភាព មានប្រសិទ្ធិភាព និងមានការទទួលខុសត្រូវឱ្យបានច្បាស់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


