Connect with us

ព័ត៌មានជាតិ

ទិវាភពផែនដីឆ្នាំ២០២៥ កម្ពុជារំលឹកពីសារៈសំខាន់របស់ត្រីចំពោះសន្តិសុខស្បៀងអាហារ

បានផុស

នៅ

ក្រសួងកសិកម្មកម្ពុជា និងអង្គការស្បៀង​និងកសិកម្ម​នៃសហប្រជាជាតិបាន​រៀបចំទិវាភព​ផែនដី ដែល​រៀបចំពីថ្ងៃទី២៩ ខែមេសា ដល់​ថ្ងៃទី១ ខែឧសភា។ ប្រធាន​បទនៃការ​រៀបចំ​ឆ្នាំ​នេះស្ដីពី​ «ការ​គ្រប់គ្រងធនធាន​ជលផល​ប្រកបដោយ​ចីរភាព»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បើក​កម្មវិធី​នៅព្រឹកថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីកសិកម្ម​លោក ឌិត ទីណា បាន​ថ្លែង​ថា ការ​ប្រារព្ធ​ទិវាភព​ផែន​ដី​នា​ថ្ងៃ​នេះ​មិន​មែន​គ្រាន់​តែ​ជា​និមិត្តរូប​នោះ​ទេ ប៉ុន្ដែ​វា​បាន​ឆ្លុះ​បញ្ចាំងទៅ​នឹង​អ្វី​គ្រប់​យ៉ាង​ដែល​ធម្មជាតិ​បាន​ផ្ដល់​ឱ្យ​មនុស្ស​គ្រប់គ្នា​ និង​បង្ហាញនូ​វ​ការ​ប្ដេជ្ញាចិត្តរបស់យើង​គ្រប់​គ្នា​ក្នុង​ការ​ទទួល​ខុស​ត្រូវការពារ​ភព​ផែន​ដី​ផងដែរ។ ទាក់ទង​ទៅ​នឹង​ប្រធាន​បទ​ឆ្នាំ​នេះលោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​លើក​ឡើង​ថា ការ​នេសាទដែលគិតគូរពីភាព​គង់វង្សគឺជាគន្លឹះ​នៃប្រព័ន្ធ​ស្បៀង​អាហារ និងអនាគតសេដ្ឋកិច្ច​កម្ពុជា។

លោក​បន្ថែមថាតាមរយៈលទ្ធផល​នៃ​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល​កន្លង​ទៅបាន​ធ្វើ​ឱ្យ​កម្ពុជា​ធានា​នូវ​សន្ដិសុខស្បៀងអាហារពេញ​លេញ​សម្រាប់​ប្រជាជន​ទូ​ទាំង​ប្រទេស និង​សម្រេច​បាន​នូវ​ការ​នាំ​ចេញផងដែរ។

បច្ចុប្បន្នរដ្ឋបាល​ជល​ផល​នៃ​ក្រសួង​កសិកម្មកំពុងអនុវត្ត «កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជល​ផល​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន (CAPFISH-Capture)» ដែល​កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​លើ​កកម្ពស់កំណើន​ប្រកប​ដោយ​ភាព​គង់វង្ស ភាព​ធន់​នឹងអាកាសធាតុ និង​ការ​លើ​កម្ពស់ការ​ចូលរួម​ដោយ​គ្មាន​ការ​រើស​អើងក្នុង​វិស័យជលផល​ទឹក​សាប និង​សមុទ្រ​របស់​ប្រទេស​កម្ពុជា។

ប្រធាន​រដ្ឋបាលជលផល​លោក ពុំ សុថា បាន​ថ្លែង​ថាកម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ២០១៩ ដែល​សហការ​គាំទ្រ​បច្ចេកទេស​ដោយ​អង្គស្បៀង​និង​កសិកម្ម​នៃសហប្រជាជាតិ​(FAO) ក្រោម​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប។ លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថាតាម​រយៈកម្មវិធី​នេះបានធ្វើ​ឱ្យ​មានការ​កើន​ឡើង​នៃ​ប្រភេទត្រីកម្រ បាន​ការ​ពារ​ទីជម្រក​របស់​ត្រី រៀបចំ​ច្បាប់​ជល​ផល​ថ្មី ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃលិច​ទិក បង្កើន​ការ​ផ្សព្វផ្សាយពី​ការងារជលផល ផ្ដល់​ថវិកាគាំទ្រដល់សហគមន៍​នេសាទ សហគ្រាស​កែច្នៃផលផលជលផល និង​គាំទ្រ​ដល់ការ​ស្រាវជ្រាវលើបច្ចេកវិទ្យាអាហារជាដើម​ផងដែរ។

ក្នុង​ពិធី​បើក​នោះ​ដែរ តំណាងប្រចាំ​ប្រទេស​នៃ​អង្គការ FAO លោកស្រី Rebekah Bell បានគូសបញ្ជាក់ថា ការ​នេសាទមាន​សារៈ​សំខាន់​មិន​ត្រឹម​តែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះទេតែក៏សម្រាប់​ពិភព​លោក​ទាំង​មូល​ផងដែរ។ តាម​រយៈ​កិច្ចសហការ​រវាង​រដ្ឋាភិបាល សហគមន៍ និង​ដៃគូរអភិវឌ្ឍន៍លោកស្រី​សង្ឃឹម​ថាប្រព័ន្ធ​អេកូឡូស៊ីនឹង​មាន​ភាព​ធន់ ហើយ​សុវត្ថិភាព​ចំណី​អាហារ​នឹង​កាន់​តែ​រឹង​មាំ ធ្វើ​ឱ្យ​គុណភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាជនកាន់​តែ​ប្រសើរឡើង​ថែម​ទៀត។  

ក្រៅពី​ពិធី​បើក​នៅ​ថ្ងៃ​នេះអង្គការ​ FAO និង​ក្រសួងកសិកម្មនឹង​រៀបចំ​ឱ្យ​មាន​វេទិកា និង​ទស្សនកិច្ច​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​តំបន់​គោលដៅនៃ​សមទ្ធិផល​ដែល​អនុវត្តន៍​កន្លង​មក​ជូន​ដល់​អ្នក​សារព័ត៌មាន​ផងដែរ​នៅ​ថ្ងៃទី​៣០ ខែ​មេសា និង​ថ្ងៃទី១​ ខែ​ឧសភា។

គួរឱ្យ​ដឹងដែរថាទិវាភព​ផែន​ដីគឺ​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​ប្រារព្ធ​រៀងរាល់​ថ្ងៃ​ទី​២២ ខែ​មេសា ដោយ​បាន​ចាប់​ផ្ដើមដំបូង​គេ​​នៅ​ឆ្នាំ១៩៧០​នៅ​សហរដ្ឋអាមេរិក ដើម្បីអរគុណ​នូវ​អ្វីដែល​ធម្មជាតិ​បាន​ផ្ដល់​ឱ្យ​ និង​ការ​ប្ដេជ្ញាចិត្តការពារ​ធម្មជាតិត្រលប់វិញ៕

អត្ថបទដោយ​ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងកសិកម្ម
ព័ត៌មានជាតិ២ នាទីutes មុន

ទិវាភពផែនដីឆ្នាំ២០២៥ កម្ពុជារំលឹកពីសារៈសំខាន់របស់ត្រីចំពោះសន្តិសុខស្បៀងអាហារ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

កសិករថៃជំរុញឱ្យរដ្ឋាភិបាលដោះស្រាយការធ្លាក់ចុះតម្លៃដំណាំ​

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសរើសមន្ត្រីសម្របសម្រួលដោះស្រាយវិវាទចំនួន ៤០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប្រាក់ សុខុន រំលឹករឿងរ៉ាវកាលពី៤៦ឆ្នាំមុន «រឿងរត់គេចចេញពីគ្រាប់ផ្លោង ភ័យរន្ធត់ មិនអាចបំភ្លេចបាន»

កីឡា២ ម៉ោង មុន

សហព័ន្ធ​ខ្មែរ​កីឡា​​ហែលទឹក៖ ក្រុម​បាល់​ទឹក​កម្ពុជា​ ប៉ះ សិង្ហបុរី ​​ប្រកួតដកស្រង់​បទ​ពិសោធ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី ​វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម