សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៣ លានដុល្លារ ពីការនាំចេញជលផលនេសាទ
កម្ពុជារកចំណូលបានជាង ៣ លានដុល្លារ (៣ ១៤៧ ៧៤០) ពីការនាំចេញជលផលនេសាទចំនួន ១,៥ ពាន់តោន នៅក្នុងឆ្នាំ ២០២៥ ស្មើនឹង ១៩,៥៦% នៃផែនការ ៨ ០០០ តោន ក្នុងនោះផលនេសាទស្រស់មានចំនួន ៥០៨ តោន និងផលនេសាទកែច្នៃប្រមាណ ១ ពាន់តោន។ យោងតាមរបាយការណ៍របស់ក្រសួងក្រសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២៥ ជលផលនេសាទទឹកសាបរបស់កម្ពុជាសម្រេចបាន ៥១៤ ៨៣០ តោន កើនជាង ៤ ម៉ឺនតោន ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះនេសាទដាយត្រីសម្រេចបានជិត ២ ម៉ឺនតោន និងនេសាទគ្រួសារប្រមាណ ៤០ ម៉ឺនតោន។ ចំណែកឯ ជលផលនេសាទសមុទ្រសម្រេចបាន ១៤ ម៉ឺនតោន កើន ៨៥៣ តោន។
ផលិតផលជលផលសរុបរបស់កម្ពុជាសម្រេចបាន ៩៦៥ ៧៥៨ តោន ក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យកម្ពុជានៅតែមានលទ្ធភាពផ្គត់ផ្គង់តម្រូវការបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ។

លោកបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ផលត្រីទឹកសាបបានកើនឡើងជាបន្តបន្ទាប់ នៅក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សត្រីមេពូជ និងទីជម្រកត្រី ព្រមទាំងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រកឃើញបទល្មើសនេសាទ សរុបចំនួន ៣ ១៤៥ ករណី នៅក្នុងឆ្នាំ ២០២៥ ក្នុងនោះសំណុំរឿងទឹកសាប ៣ ០៥៣ និងសំណុំរឿងបទល្មើស សមុទ្រ ៩២ ករណី៕



អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


