ព័ត៌មានអន្ដរជាតិ
ឆ្មាំសមុទ្រកូរ៉េ ឃាត់ខ្លួនមនុស្ស២នាក់ ពីបទបំពានច្បាប់ជលផល
មនុស្សពីរនាក់ រួមទាំងប្រធានក្រុមនៃកប៉ាល់នេសាទមួយ ត្រូវបានចាប់ដោយឆ្មាំសមុទ្រកូរ៉េខាងត្បូង បន្ទាប់ពីបានលួចលាក់ក្តាមព្រិលញីដែលចាប់បានខុសច្បាប់រាប់ពាន់ក្បាល ដាក់ក្នុងអាងចិញ្ចឹមត្រីក្នុងផ្ទះ។ នេះបើយោងតាម KJD ចុះផ្សាយនៅ នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៥។

[រូបភាព៖ POHANG COAST GUARD]
ផ្អែករបាយការណ៍របស់ប៉ូលិសបានបញ្ចាក់ឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ១០:០៩ នាទីយប់ ជនសង្ស័យបានផ្ទុកក្តាមព្រិលញីចំនួន ១៥៥ក្បាលដាក់លើឡានដឹកទំនិញនៅកំពង់ផែ Guryongpo-eup ស្រុក Nam ស្រុក Pohang ភាគខាងជើង Gyeongsang ហើយដឹកពួកវាទៅកាន់លំនៅដ្ឋានឯកជន។ អាជ្ញាធរក៏សង្ស័យថា ពួកគេបានលាក់ក្តាមព្រិលញីចំនួន ២,១៦៥ បន្ថែមទៀត នៅក្នុងអាងចិញ្ចឹមត្រីចំនួនពីរនៅឯលំនៅដ្ឋាននោះ។
ឆ្មាំឆ្នេរសមុទ្រ Pohang បាននិយាយទៀតថា ខ្លួនបានទទួលព័ត៌មានអំពីការដឹកជញ្ជូនក្តាមព្រិលញី ហើយកំពុងល្បាតក្នុងតំបន់ នៅពេលដែលពួកគេបានប្រទះឃើញរថយន្ត ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ។ ឥឡូវនេះ ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលព័ត៌មានលម្អិតនៃករណីនេះថា តើពួកគេមានបំពានច្បាប់បន្ថែមដែរឬទេ?
ចំណែកឯ ក្តាមព្រិលញីជាង ២,០០០ ក្បាលដែលត្រូវបានចាប់បាន មកដលពេលនេះត្រូវបានដោះលែងវិញទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រ Guryongpo រួចរាល់ហើយ។ យោងតាមច្បាប់គ្រប់គ្រងធនធានជលផលនៃប្រទេសកូរ៉េខាងត្បូង ការចាប់ ចែកចាយ ការផ្ទុក ឬលក់ក្តាមព្រិលញីត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២០ លានវ៉ុនឯណោះ (១៤,១០០ ដុល្លារ) ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជប៉ុន ប្រកាសឲ្យប្រជាជនជម្លៀសខ្លួនបន្ទាន់ ខណៈព្យុះទីហ្វុង Ha Long មានកម្លាំងខ្លាំងមហិមា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


