ព័ត៌មានជាតិ
ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការចូលក្របខណ្ឌរដ្ឋ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ អះអាងថា ក្រសួងមុខងារសារធារណៈ និងអង្គភាពអំពើពុករលួយ(ACU) នឹងបង្ក្រាប ចាប់ខ្លួនជនណា ដែលឆ្លៀតឱកាសដើរប្រមូលប្រាក់ពីបេក្ខជន រួចសន្យាថា នឹងរត់ការជួយឱ្យបេក្ខជននោះ ក្លាយជាមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់។ តាមឯកឧត្ដម ហ៊ុន ម៉ានី ដើម្បីបង្ក្រាបករណីនេះ ឯកឧត្ដម បានជជែកជាមួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឧម យិនទៀង រួចរាល់ហើយ។ ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងដូច្នេះ នៅក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន។

ពីសិក្ខាសាលារៀបចំនៅព្រឹកថ្ងៃពុធ នេះ ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ដូច្នេះ៖« កន្លងមកបានធ្វើការជាមួយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ផ្ដល់ជាគោលការណ៍ ដើម្បី(បង្ក្រាប)ករណីណាដែលមានភស្តុតាងច្បាស់លាស់ សុំទោសធ្វើហើយ!»។
តាមរយៈសិក្ខាសាលាដដែល ឯកឧត្ដម ហ៊ុន ម៉ានី ព្រមានឱ្យជនឈ្លៀតឱកាសដើរប្រមូលប្រាក់ដើម្បីរត់ការចូលក្របខណ្ឌ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើនៅតែបន្ត នឹងចាត់វិធានការក្ដៅ តាមផ្លូវច្បាប់ជាធរមាន កុំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការខិតខំប្រឹងប្រែងលើកំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រី។

ស្របពេលដែលក្រសួងមុខងារសាធារណៈ កំពុងរឹតបន្តឹងការប្រឡងជ្រើសមន្ត្រី ឱ្យចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន និងប្រសិទ្ធភាព និងឈរលើគោលការណ៍ជាប់ដោយមោទនធ្លាក់ដោយអស់ចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ឱ្យដឹងថា គឺមានជនឆ្លៀតឱកាស ទៅបញ្ចុះបញ្ចូលឱ្យសូកលុយតាមខ្លួន ដើម្បីរត់ការចូលក្របខណ្ឌរដ្ឋ ដែលករណីនេះ ទើបតែកើតឡើងប្រមាណកាលពី២សប្ដាហ៍មុនប៉ុណ្ណោះ។
នៅក្នុងនីតិកាលទី៧ ឯកឧត្ដម ហ៊ុន ម៉ានី ឱ្យដឹងថា រាល់ការប្រឡងប្រជែងរើសមន្ត្រីរាជការឱ្យចូលបម្រើការតាមក្រសួងស្ថាប័ន ដែលក្រសួងមុខងារសាធារណៈធ្វើជាសហប្រធានរៀបចំរៀបចំការប្រឡង គឺតម្រូវឱ្យបេក្ខជនចំណាយប្រាក់ត្រឹមតែ២ម៉ឺនរៀលប៉ណ្ណោះដើម្បីទិញពាក្យប្រឡង ក្រៅពីនេះ ដាច់ខាតមិនត្រូវចំណាយលុយរាប់ពាន់ដុល្លារ ដូចការបញ្ចុះបញ្ចូលរបស់ជនខិលខូចឡើយ។
ការប្រឡងដែលរៀបចំដោយក្រសួងមុខងារសាធារណៈ គឺមានស្ដង់ដារច្បាស់លាស់ រឹតបន្តឹង ដោយការតាក់តែងវិញ្ញាសាប្រឡង គឺធ្វើឡើងមុនការងារប្រឡងមកដល់ត្រឹមតែ២ ទៅ៣ម៉ោងប៉ុណ្ណោះ ដើម្បីជៀសវាងការបែកវិញ្ញាសា ហើយការប្រឡង និងការតាមដានពីអង្គភាពប្រឆាំងអំពើ ពុករលួយ និងយុវជនស្ម័គ្រចិត្ត ចំណែកអត្រាកំណែនឹងធ្វើឡើងយ៉ាងហ្មត់ចត់ ដើម្បីផ្ដល់យុត្តិធម៌ដល់បេក្ខជនប្រឡង។
ឯកឧត្ដម ហ៊ុន ម៉ានី ឱ្យដឹងថា ឆ្លងកាត់ការប្រឡងកន្លងមក បេក្ខជនដែលចូលរួមប្រឡង បានកោតសរសើរចំពោះការរៀបចំ ថាផ្ដល់ភាពយុត្តិធម៌ តម្លាភាព ត្រឹមត្រូវ។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ACU បញ្ជូនជនសង្ស័យ៣នាក់ រួមមានគ្រូបង្រៀន២នាក់ និងមន្ត្រីថ្នាក់ការិយាល័យនៅក្រសួងផែនការម្នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។ACU រកឃើញថាពួកគេសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ ២០២៣ ដល់ដើមខែឧសភា ឆ្នាំ ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និង ក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិកជាដើម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ១ សប្តាហ៍ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ