Connect with us

ព័ត៌មានជាតិ

សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា បន្ទាប់មាន​ករណីស្លាប់មេធាវីមួយរូប

បានផុស

នៅ

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចមួយ​ ហើយដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ​បិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ៣៣៩​អា សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីសម្រេច​របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០​​ ដោយ​​មូលហេតុ ពុំ​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់​គ្រាន់​ ​ក្នុងការ​ផ្ដល់សេវា​សង្គ្រោះអ្នកជំងឺ។ ជាមួយគ្នា​នោះ  ក្រ​សួងសុខាភិបាល​ ​ក៏បានសម្រេចមោឃភាព នូវសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៩ របស់ក្រសួងសុខាភិបាលផងដែរ។ ​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ​បុរសម្នាក់ជាមេធាវី ទេព ពៅ បានស្លាប់នៅក្នុងមន្ទីរពេទ្យ លី ស្រីវីណា បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជិតខាង ដែលចូលមកព្យាបាល ​ហើយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅគ្លីនិក លី ស្រីវីណា ដែលស្ថិតនៅផ្ទះ លេខ៣៣៩ A/B/C ផ្លូវ លេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។​​

តាមប្រភពព័ត៌មានច្បាស់ការណ៍​​មួយ​ចំនួនបានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នោះ លោកមេធាវី ទេព ពៅ ដែលមានអត្តលេខ៨៩៣ នៃ​ក្រុមមេធាវីឯករាជ្យ មានអាការៈចុក​ពោះ ក៏បាន​ទៅ​ពិនិត្យនៅគ្លីនិក លី ស្រីវីណា ស្ថិត​នៅ​ផ្ទះលេខ៣៣៩ A/B/C ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។ ក្រោយមក ខាងពេទ្យបានដាក់សេរ៉ូម រួចលោកមេធាវី ទេព ពៅ ក៏គាំងបេះដូងស្លាប់តែម្តង។

កម្ពុជាថ្មី នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីមន្ទីរសម្រាកព្យាបាលឯកជន លី ស្រីវីណា ​នៅឡើយទេ​៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

Sokha Hotels

ព័ត៌មានពេញនិយម