Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបណ្ដាល​ឱ្យ​ជន់​លេច និងខូចខាតផ្លូវលំក្នុងឃុំចំនួន ២ នៅស្រុកអូរគ្រៀងសែនជ័យ

បានផុស

នៅ

ខេត្តក្រចេះ បានទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងនាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បណ្ដាល​ឲ្យកើតមានជំនន់ទឹកភ្លៀងជន់លេច បង្កឲ្យខូចខាតផ្លូវមួយចំនួន ក្នុងឃុំចំនួន ២ឃុំ ស្ថិតក្នុងស្រុក​អូរគ្រៀងសែនជ័យ​។

ជំនន់ទឹកភ្លៀងនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកជ្រៅ និងហូរខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការឲ្យដឹងពីលោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ថា ឃុំដែលរងគ្រោះដោយជំនន់ទឹកភ្លៀងទាំង ២ ឃុំ នោះរួមមាន៖ ឃុំរលួសមានជ័យ មានភ្លៀងមួយមេធំ ធ្វើឱ្យលិចផ្លូវនៅចំណុចអូរមមៀង និងប្រឡាយអូរង៉ាត់ ស្ថិតក្នុង ភូមិប៉ាក្លែ លិចប្រវែង ៦០ម៉ែត្រ។ ឃុំស្រែជិះ មានភ្លៀងខ្លាំងទឹកហូរកាត់ផ្លូវ ចំនួន ២ ភូមិ គឺនៅចំណុចអូរសាឡី ស្ថិតនៅភូមិភ្នំពីរ មានការខូចខាត ដូចជា  ផ្លូវ ប្រហែល ៧៥ ម៉ែត្រ និងស្រុត​លូ ៣ កន្លែង និងមានទឹកហូរកាត់លើស្ពានអូរគគី និងនៅចំណុចកន្រ្ទុ ត្រង់កន្លែងអូរមៀន និងអូរខ្ញែរ នៃភូមិអំពក ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោកបានបញ្ជាក់​ថា នៅរសៀលនេះជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងនៅតាមដងអូរ មួយចំនួនក្នុងភូមិសាស្ត្រនៃឃុំទាំងពីរនោះ ហើយលោកនឹងចុះទៅពិនិត្យមើលអំពីស្ថានភាពទឹកនៅទីតាំងជាក់ស្ដែងផ្ទាល់តែម្តង។

គិតរហូតមករសៀលថ្ងៃដដែលនេះ ជំនន់ទឹកភ្លៀង មិនបង្កឲ្យប៉ះពាល់ដល់លំនៅឋាន សត្វពាហនៈ និងមនុស្សទេ ក្រៅពីប៉ះពាល់ទៅលើហេដ្ឋារចនាសម្ពន្ធ័មួយចំនួនខាងលើនោះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ហាងគុយទាវឆ្ងាញ់ ២ កន្លែងក្នុងក្រុងសែនមនោរម្យ​ម៉ោង ៧ ព្រឹកភ្ញៀវចូលពេញៗស្ទើររាល់ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ១១ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ១២ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា១២ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម