ព័ត៌មានជាតិ
ទីម័រឡេស្តេចូលជាសមាជិកអាស៊ានពេញសិទ្ធិ រំលេចឱ្យឃើញពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា
ប្រទេសទីម័រឡេស្តេ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិទី១១នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការបញ្ចូលប្រទេសទីម័រឡេស្តេជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាននេះ បានទាញរំលឹក និងរំលេចឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបានខិតខំជួយជំរុញប្រទេសទីម័រឡេស្តេឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន។

រឿងមួយដែលគេចងចាំមិនភ្លេច គឺការជោគជ័យរបស់ប្រទេសទីម័រឡេស្តេក្នុងការបោះជំហានដំបូងចូលក្នុងអាស៊ានកើតឡើងនៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០២២។ កាលណោះ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេជាគោលការណ៍ជាសមាជិកទី១១របស់អាស៊ាន។ ចំណែក នៅពេលនេះវិញ ប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ានតែម្តង។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានអះអាងថា ការទទួលយកទីម័រឡេស្តេជាសមាជិកពេញសិទ្ធិនៅខែតុលា ខាងមុខ គឺជាការឆ្លុះបញ្ចាំងពីការខិតខំរបស់រដ្ឋាភិបាលទីម័ឡេស្តេ និងឥទ្ធិពលរបស់សម្តេចតេជោ នៅក្នុងតំបន់អាស៊ាន ពោល គឺរាល់មតិយោបល់ និងសំណើររបស់សម្តេចតេជោ តែងតែត្រូវបានមេដឹកនាំអាស៊ានពិចារណា និងអនុវត្តតាម។ លោកថា នៅក្នុងតំបន់អាស៊ាន សម្តេចតេជោ«ជាមេដឹកនាំដ៏មានពិសោធន៍ច្រើន និងតែងតែមានគំនិតផ្តួចផ្តើមសំំខាន់ៗ ដើម្បីសាមគ្គីភាព និងភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន»។ បើតាមលោក ជា ធីរិទ្ធ បើទោះបីបច្ចប្បន្ននេះ សម្តេចតេជោ ឈប់ធ្វើនាយករដ្ឋមន្រ្តី តែមេដឹកនាំអាស៊ាននៅតែត្រូវការការណែនាំផ្តល់យោបល់ពីសម្តេច ហើយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ បានតែងតាំងសម្តេចតេជោ ជាទីប្រឹក្សាជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី និងមេដឹកនាំនានា ហៅថា «ជារដ្ឋបុរសរបស់អាស៊ាន និងជាមេដឹកនាំដ៏មានឥទ្ធិពលក្នុងតំបន់»។

ចំពោះបញ្ហាប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១របស់អាស៊ាន លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបានពីការចូលរបស់ទីម័រឡេស្តេនេះ គឺកិត្តិនាមសម្រាប់ជាតិ ជាពិសេស គឺការគោរពដឹងគុណពីប្រជាជន និងមេដឹកនាំទីម័រឡេស្តេគ្រប់លំដាប់ថ្នាក់ ចំពោះប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ពោល គឺសម្តេចតេជោ ដែលបានជួយជ្រោមជ្រែងយ៉ាងសកម្មស្វែងរកការគាំទ្រសម្រាប់ទីម័រក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ លើសពីនេះទៅទៀត ទំនាក់ទំនងកម្ពុជា និងទីម័រ នឹងកាន់តែរឹងមាំ។

ក្រោយត្រូវបានប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន ប្រទេសទីម័រឡេស្តេ បានអរគុណអាស៊ាន និងថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងឱ្យខ្លួនបានក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន នាខែតុលា ខាងមុខ។ ការសម្តែងការអរគុណនេះ ធ្វើឡើងនៅក្នុងជំនួបក្រៅផ្លូវការរវាងគណៈប្រតិភូប្រធានរដ្ឋសភាទីម័រឡេស្តេជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា។ ក្នុងជំនួបនោះ គណៈប្រតិភូទីម័រឡេស្តេបានសម្តែងនូវក្តីរីករាយណាស់ចំពោះដំណឹងដែលទីម័រឡេស្តេនឹងចូលជាសមាជិកអាស៊ាននៅចុងឆ្នាំនេះ។ ជាមួយគ្នានេះ ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធកម្ពុជា ចំពោះការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងចំពោះប្រទេសទីម័រឡេស្តេ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


