ព័ត៌មានជាតិ
សាស្ត្រាចារ្យ និងសិក្ខាកាមនៃវិទ្យាស្ថាន NIEI ប្រកាសគាំទ្រចំពោះចំណាត់ការរបស់សម្តេចនាយករដ្ឋមន្ត្រីដែលយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ ICJ
សាស្ត្រាចារ្យ និងសិក្ខាកាមនៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ប្រកាសគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីដែលនឹងនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបីទៅតុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។

ក្រោយការប្រកាសភ្លាមៗពីចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការអន្តរជាតិ សាស្ត្រាចារ្យ និងសិក្ខាកាមនៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានបង្ហោះសារយ៉ាងព្រោងព្រាត ដោយបង្ហាញជំហររបស់ខ្លួនក្នុងការគាំទ្រយ៉ាងមុតមាំចំពោះចំណាត់ការដ៏រឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការអន្តរជាតិ។

ជាក់ស្តែង គណនីឈ្មោះ “Chanthan Chim” បានបង្ហោះសារគាំទ្រចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយដាក់បណ្តឹងទៅតុលាការអន្តរជាតិ ICJ ៖ “ក្នុងនាមខ្ញុំជាមន្ត្រីរាជការ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងនាំយកបញ្ហាព្រំដែនខ្មែរ-ថៃ ក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះពីថៃ”។

ជាមួយគ្នានេះ គណនីឈ្មោះ “Mpo Mel” ក៏បានបង្ហោះសារគាំទ្រចំពោះចំណាត់ការរបស់សម្តេចមហាវរធិបតីផងដែរ ព្រោះចំណាត់ការនេះគឺធ្វើឡើងដើម្បីដោះស្រាយឱ្យដាច់ស្រឡះចំពោះបញ្ហាព្រំដែន ជាមួយភាគីថៃ៖ “សូមគាំទ្រចំពោះចំណាត់ការការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលនឹងនាំយកបញ្ហាព្រំដែនខ្មែរ-ថៃ ក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ”។

ចំពោះសាស្ត្រចារ្យ និងសិក្ខាកាមនៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតីជាតិ ដោយមិនអនុញ្ញតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ។
សូមបញ្ជាក់ផងដែរថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ( ICJ) ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា បើទោះបីថៃមិនព្រមឡើងទៅតុលាការយ៉ាងណាក៏ដោយ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ