Connect with us

ព័ត៌មានជាតិ

នាយកដ្ឋានអក្សរសម្ងាត់ ណែនាំកងកម្លាំងត្រៀមលក្ខណៈ២៤ម៉ោង ពាក់ព័ន្ធសភាពការណ៍ព្រំដែនកម្ពុជា-ថៃ​

បានផុស

នៅ

ប្រធាននាយកដ្ឋានអក្សរសម្ងាត់លោក ស៊ា មុយឡុង ណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវត្រៀមលក្ខណ:សម្បត្តិ២៤/២៤ម៉ោង ដោយរង់ចាំទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធសភាពការណ៍ថ្មីៗ ជាពិសេសស្ថានភាពព្រំដែនកម្ពុជា-ថៃ។

លោក ស៊ា មុយឡុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ត្រូវបានធ្វើឡើងនាឱកាស លោក ស៊ា មុយឡុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥។ កិច្ចប្រជុំនាពេលនេះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ១រូបបាត់បង់ជីវិត។

ភ្ជាប់ជាមួយស្ថានការណ៍នេះ លោក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ដែលកើតមាន ក៏ដូចជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនដល់កងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ឱ្យបានជ្រាប និងប្រកាសចំណុចខ្ពស់ចាប់ពីថ្ងៃនេះតទៅរហូតដល់មានបទបញ្ជាថ្មី។


លោកបានណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណ:សម្បត្តិ២៤/២៤ម៉ោង រង់ចាំទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបទបញ្ជារបស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកក៏បានណែនាំដល់ការិយាល័យ និងមន្ត្រីជំនាញត្រូវត្រៀមបម្រុងសម្ភារៈ បរិក្ខារជំនាញអក្សរសម្ងាត់ឱ្យបានរៀបរយ ល្អប្រសើរ និងធានាអាចប្រើប្រាស់បានទាន់ពេលវេលា ពេលមានតម្រូវការចាំបាច់។

កាលពីថ្ងៃទី០៨ ខែមិថុនា កម្ពុជា-ថៃ បានសម្រេចកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ (ពុំមែនជាការដកទ័ព) ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ ហើយស្វែងរកយន្តការចរចាដោយសន្តិវិធី។

ក្រោយហេតុការន៍នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ខណៈក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម