ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី៖ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើងឡើយ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់កូនខ្មែរគ្រប់រូបរួមគ្នាការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ លោកថាពលរដ្ឋខ្មែរមិនអាចនៅស្ងៀមចំពោះការប្រមាថនោះឡើយ។

លើកឡើងក្នុងហ្វេសបុកផេកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថាមួយរយៈចុងក្រោយនេះប្រទេសថៃបានប្រព្រឹត្តទង្វើគគ្លើន និងមិនគប្បីជាច្រើនលើកមកលើកម្ពុជា ដែលបានរុញឱ្យកម្ពុជាមានវិធានការតបទៅវិញក្នុងភាពចាស់ទុំ និងយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។
លោក ហ៊ុន ម៉ានី សង្ឃឹមថាពលរដ្ឋនឹងយល់ស្របហើយគាំទ្រចំពោះចំណាត់ការដែលរដ្ឋាភិបាលបានដាក់ចេញនៅពេលនេះ។ លោកថា សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋកម្ពុជាម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។
លោកថា៖ «យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ»។

បញ្ហាព្រំដែនកម្ពុជា-ថៃបានកើនកម្ដៅជាខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីថៃបានឆ្មក់ចូលបាញ់សម្លាប់ទ័ពខ្មែរម្នាក់នៅតំបន់មុំបីកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ហើយក៏បានបន្តបិទព្រំដែនដោយឯកតោភាគីកាលពីសប្ដាហ៍ និងបានប្រើប្រាស់ភាសាចង់កាត់ផ្ដាច់ភ្លើងអគ្គិសនី និងអ៊ីនធើណិតដែលផ្គត់ផ្គង់មកកម្ពុជាទៀតផង។
នៅយប់ថ្ងៃទី១២ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឆ្លើយតបដោយឱ្យក្រសួងប្រៃសនីយ៍ និងក្រសួងរ៉ែ និងថាមពល ឈប់ទិញអ៊ីនធើណិត និងអគ្គិសនីពីប្រទេសថៃភ្លាមៗ បន្ថែមលើនេះខ្សែភាពយន្តថៃក៏ត្រូវបញ្ឈប់ការបញ្ចាំងនៅកម្ពុជាផងដែរ ហើយនៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះកម្ពុជាក៏សម្រេចបិទច្រកព្រំដែនដូងស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្វើឱ្យទំនិញថៃដែលបំរុងដឹកទៅវៀតណាមកកស្ទះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ម៉ោង ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា